បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ ត្រូវ​រង​របួសធ្ងន់​ ក្រោយមក​បាន​ស្លាប់​នៅ​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​។ ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ១០ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវលំ ដែល​ត​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១៥៦D ស្ថិត​ក្នុងភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដំបូង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1A-3216 បើកបរ​ដោយ​ឈ្មោះ ស៊ីវ សា​វ៉ុ​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ឌុ​ប​ក្មេង​ស្រី​ឈ្មោះ ផឹង លី​សា ភេទ​ស្រី​អាយុ​៦​ឆ្នាំ នៅ​ភូមិ​ជា​មូ​យ​គ្នា​។

នគរបាល​រូប​នោះ​ បាន​បញ្ជាក់​ថា តាម​សាក្សី​ឃើញ​ហេតុការណ៍​នោះ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ ម៉ូតូ​បាន​បើក​ចេញពីផ្ទះ នៅ​ខាងត្បូង​ផ្លូវ គោលបំណង​បត់​ស្តាំ​ទៅ​កើត ដើម្បី​ឡើង​ផ្លូវ​ស្រប ពេល​នោះ​មាន​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹកកក​១​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៥៦D បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចុះ​ចំណោត​ផ្លូវជាតិ ដែល​បើកបរ​ដោយ​ឈ្មោះ ភិន ផុ​ន អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី​។

ពេល​នោះ​ម៉ូតូ​បាន​បើក​ ទៅ​ប៉ះ​នឹង​ជ្រុង​ទ្រុង​រ៉ឺ​ម៉ក​គោ​យន្ត បណ្តាល​ឲ្យ​ម៉ូតូ​ដួល ហើយ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ ធ្លាក់​ទៅ​ចូល​កង់​រ៉ឺ​ម៉ក​គោ​យន្ត​ ខាងស្តាំ​កិន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ ដល់​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​ ឯអ្នក​បើក​ម៉ូតូ​រង​របួសស្រាល​។

ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​គោ​យន្ត​នៅ​កន្លែង​។ បច្ចុប្បន្ន វត្ថុ​តាង​ម៉ូតូ និង​គោ​យន្ត​ត្រូវ​បាន​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​មង្គល​បូ​រី រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​។ ចំពោះ​ករណី​បង្ក​ឲ្យ​ កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​តែ​ អ្នក​បើក​ម៉ូតូ​មិន​គោរព​សិទ្ធ​អាទិភាព​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ដោយឡែកករណីមួយវិញទៀត យ៉ាងហោចណាស់មនុស្ស ៩នាក់ រងរបួសធ្ងន់ និងស្រាល បន្ទាប់ពី នៅវត្តគិរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក មកដល់ចំណុចចុះពីលើភ្នំព្រឹក ស្ថិតក្នុងភូមិ-ឃំុ- ស្រុកភ្នំព្រឹក នៅម៉ោង១៖២៥នាទី រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា គោយន្តកន្រ្តៃនោះ បានក្រឡាប់ធ្លាក់ប្រឡាយបង្ហូរទឹក បណ្តាលឲ្យរងរបួសមនុស្សចំនួន ៩នាក់ រងរបួស កនុងនោះមានស្ត្រី៥នាក់ ហើយមនុស្ស៣នាក់របួសធ្ងន់ និង៦នាក់របួសស្រាល។

បើតាមមន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះទី១.ឈ្មោះ រុំ រ៉ែម ភេទប្រុសអាយុ ១៩ឆ្នាំ របួសធ្ងន់, ទី២.ឈ្មោះ លី ពែក ភេទប្រុស អាយុ៧៤ឆ្នាំ របួសធ្ងន់, ទី៣.ឈ្មោះ គា អេង ភេទស្រី អាយុ ៧៧ឆ្នាំ របួសធ្ងន់, ទី៤. ឈ្មោះ មីុ មួន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរ របួសស្រាល, ទី៥.ឈ្មោះ ឡុក សុខ ភេទស្រី អាយុ៦៩ឆ្នាំ របួសស្រាល, ទី៦,ឈ្មោះ គា អាង ភេទស្រី អាយុ៧៦ឆ្នាំ របួសស្រាល, ទី៧.ឈ្មោះ វ៉ៃ វឿន ភេទស្រី អាយុ៥៨ឆ្នាំ របួសស្រាល, ទី៨.ឈ្មោះ តក់ ធូ ភេទស្រី អាយុ៤៩ឆ្នាំ របួសស្រាល និងទី៩.ឈ្មោះ ស្វាត មីុ ភេទប្រុស អាយុ៨០ឆ្នាំ របួសស្រាល។

មន្ត្រីនគរបាល បានបន្តទៀតថា ជនរងគ្រោះទាំងអស់ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រោយហេតុការណ៍នេះបន្តិច កម្លាំងនគរបាកស្រុកភ្នំព្រឹក បានហៅរថយន្តសគ្រោះ មណ្ឌលសុខភាពពេជ្រចិន្តា បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

ពាក់ព័ន្ធនិងករណីនេះ សាក្សីបានបញ្ជាក់ថា អ្នកបើកគោយន្តកន្ត្រៃអាចនឹងដោះចង្កឹះលេខអស់ ពេលគោយន្ត ចុះចំណោទទៅមុខមានល្បឿនលឿន ក៏កាច់មកកៀនធ្លាក់ប្រឡាយបង្ហូរទឹកតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់

បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់

បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់

បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់

បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់