Everton ស្ថិតកាន់តែកៀកក្នុងការនាំយក Bolasie ពី Crystal ក្នុងតម្លៃខ្លួន២៨លានផោន

ក្លិប Everton កំពុងតែជឿជាក់ក្នុងការបំពេញការផ្ទេរ Yannick Bolasie ក្រោយពីការពិភាក្សាជាវិជ្ជមានជាមួយនឹងក្លិប Crystal Palace ជុំវិញការទិញខ្សែប្រយុទ្ធអន្តរជាតិសាធារណៈរដ្ឋកុងហ្គោរូបនេះ។ Everton បានរងនូវការច្រានចោលចំពោះការដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់១៨លានផោន (ស្មើនឹង២៣,៤លានដុល្លាអាមេរិក) ពីថ្ងៃចន្ទ ប៉ុន្តែ បានធ្វើការដាក់សំណើមួយផ្សេងទៀត ក្នុងរយៈពេល២៤ម៉ោងក្រោយមក។
Premier-League-ft16

សំណើថ្មីនោះត្រូវបានគេដឹងថា មានតម្លៃខ្លួន២៨លានផោន (ស្មើនឹង៣៦,៤លានដុល្លាអាមេរិក) បូករួកជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនទៀត ដែលស្មើទៅនឹងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប ក្រោយពីបានចំណាយប្រាក់ក្នុងចំនួនដូចគ្នានេះដើម្បីទិញខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Chelsea កាលពីឆ្នាំ២០០៤ បើទោះបី Crystal នៅតែកំពុងពិភាក្សាពីសេចក្តីលម្អិតនៃការព្រមព្រៀងគ្នាក៏ដោយ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ស្របពេលលោក Alan Pardew ចង់បំពេញការនាំយកខ្សែប្រយុទ្ធ Christian Benteke ពីក្លិប Liverpool សម្រាប់តម្លៃខ្លួនប្រមាណជា៣០លានផោន វាត្រូវបានគេរំពឹងទុកថា ការផ្ទេរមួយនេះ នឹងកើតឡើង ហើយ Bolasie អាចនឹងចុះហត្ថលេខាចំពោះពេលថ្ងៃប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Tottenham នៅថ្ងៃសៅរ៍ខាងមុខនេះ។ ក្លិប Bristol City ដែលបានលក់ Bolasie ទៅឲ្យ Crystal Palace ក្នុងតម្លៃខ្លួនត្រឹមតែ៣៥ម៉ឺនផោន កាលពីឆ្នាំ២០១២ នឹងត្រូវទទួលបានប្រាក់ជាច្រើន ក្រោយពីបានបញ្ចូលលក្ខខណ្ឌលក់ក្នុងកិច្ចសន្យារបស់គេ៕

ប្រភពព័ត៌មាន៖ The Guardian

The post Everton ស្ថិតកាន់តែកៀកក្នុងការនាំយក Bolasie ពី Crystal ក្នុងតម្លៃខ្លួន២៨លានផោន appeared first on CamboSport.

  • Everton ស្ថិតកាន់តែកៀកក្នុងការនាំយក Bolasie ពី Crystal ក្នុងតម្លៃខ្លួន២៨លានផោន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:កីឡា