Leicester ដាក់សំណើដេញថ្លៃទិញខ្សែប្រយុទ្ធប្រេស៊ីល Barbosa ក្នុងតម្លៃខ្លួន២៣លានផោន

ក្លិប Leicester City បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់២៣,២លានផោន (ស្មើនឹង៣០លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធ Gabriel Barbosa របស់ក្លិប Santos។ កីឡាករវ័យ១៩ឆ្នាំរូបនេះ ដែលត្រូវបានគេហៅឈ្មោះថា Gabigol កំពុងតែលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងយុទ្ធនាការអូឡាំពិកទីក្រុង Rio ហើយអនាគតរបស់គេអាចនឹងត្រូវសម្រេច បន្ទាប់ពីព្រឹត្តិការណ៍កីឡានេះ។

Premier-League-ft17

ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ សង្ឃឹមថា នឹងបានទទួលចម្លើយមួយនៅមុនពេលយុទ្ធនាការអូឡាំពិកបញ្ចប់ ស្របពេលរដូវកាលថ្មីនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ ក្លិបពីររបស់អ៊ីតាលីដែលរួមមាន Juventus និង Internazionale ក៏បានដាក់សំណើដេញថ្លៃផងដែរ បើទោះបីពួកគេបានផ្តល់តម្លៃខ្លួនទាបជាងពោលគឺ២៥លានអឺរ៉ូ (ស្មើនឹង២៨លានដុល្លារអាមេរិក) ក៏ដោយ។ កីឡាកររូបនេះជួបកិច្ចសន្យាជាមួយនឹងក្លិប Santos រហូតដល់ឆ្នាំ២០១៩។

វាត្រូវបានគេប្រកាសកាលពីពេលថ្មីៗនេះថា រូបគេបានចុះហត្ថលេខាលើកុងត្រាថ្មីមួយដើម្បីបន្តលេងក្នុងក្លិបនេះរហូតដល់ឆ្នាំ២០២១ ប៉ុន្តែ បើទោះបីបែបណា កីឡាកររូបនេះ និងក្រុមគ្រួសាររសប់គេចង់ឃើញថា ក្លិបណាខ្លះចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបនេះ។ Gabriel បានធ្វើការបង្ហាញខ្លួនជាលើកទីមួយរបស់គេសម្រាប់ក្រុមឈុតធំប្រេស៊ីល កាលពីខែឧសភា ហើយភ្នាក់ងារតំណាងរបស់គេគឺលោក Wagner Ribeiro បានប្រាប់កាសែតប្រេស៊ីល កាលពីចុងសប្តាហ៍មុនថា៖ «Inter គឺជាអ្នកដាក់សំណើទី៣ដែលក្លិប Santos បានទទួលសម្រាប់ Gabigol។ នៅពេលនេះ យើងចង់ឲ្យ Gabriel ស្ថិតក្នុងអារម្មណ៍ស្ងប់»៕

ប្រភពព័ត៌មាន៖ The Guardian

The post Leicester ដាក់សំណើដេញថ្លៃទិញខ្សែប្រយុទ្ធប្រេស៊ីល Barbosa ក្នុងតម្លៃខ្លួន២៣លានផោន appeared first on CamboSport.