Everton ចុះហត្ថលេខាជាមួយប្រធានក្រុមវេលស៍ Williams ពីក្លិប Swansea

ក្លិប Everton បានចុះហត្ថលេខាជាមួយនឹងប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ Ashley Williams ពីក្លិប Swansea City ក្នុងតម្លៃខ្លួនបិទជិតមួយដែលត្រូវបានគេជឿជាក់ថា មានចំនួន១១លានផោន (ស្មើនឹង១៤,៣លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។
Everton-ft16

ខ្សែការពាររូបនេះ បាននិយាយថា រូបគេបានចូលរួមជាមួយនឹង «ក្លិបដ៏អស្ចារ្យមួយដែលមានអ្នកចាត់ការទូទៅដ៏ឆ្នើមម្នាក់ ពោលគឺជាអតីតវីបុរសក្នុងពិភពលោកបាល់ទាត់»។ Williams វ័យ៣១ឆ្នាំ បានបញ្ចប់រយៈពេល៨ឆ្នាំរបស់គេជាមួយនឹងក្លិប Swansea ដើម្បីចូលរួមជាមួយនឹងក្រុមរបស់លោក Ronald Koeman ដែលបានប្រកាសពីការលក់ខ្សែការពារ John Stones ទៅឲ្យក្លិប Manchester City ក្នុងតម្លៃខ្លួន៤៧,៥លានផោន កាលពីដើមសប្តាហ៍នេះ។

Williams បានឲ្យដឹងថា៖ «ខ្ញុំបានជួបរយៈពេល៨ឆ្នាំដ៏អស្ចារ្យនៅឯក្លិប Swansea ហើយសម្រាប់ខ្ញុំ ការប្រជែងថ្មីនេះគឺជាអ្វីដែខ្ញុំចង់បាន ហេតុនេះ ខ្ញុំពិតជារីករាយណាស់ក្នុងការបានចូលរួមជាមួយនឹង Everton។ Everton គឺជាក្លិបដ៏អស្ចារ្យមួយដែលមានអ្នកចាត់ការទូទៅដ៏ឆ្នើមម្នាក់ ដែលជាអតីតវីបុរសក្នុងពិភពកីឡាបាល់ទាត់ ហើយខ្ញុំជឿជាក់ថា ក្លិបនេះនឹងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅដែលត្រឹមត្រូវ។ នេះគឺជាអ្វីដែលខ្ញុំចង់បាន»។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីមើលពីគម្រោងរបស់អ្នកចាត់ការទូទៅមានសម្រាប់ខ្ញុំ និងក្រុមនេះ»៕

ប្រភពព័ត៌មាន៖ The Guardian

The post Everton ចុះហត្ថលេខាជាមួយប្រធានក្រុមវេលស៍ Williams ពីក្លិប Swansea appeared first on CamboSport.