មូលហេតុ​នៅ​​កៀន​ក្លៀក ​អ្នក​ប្រដាល់​​អន្តរជាតិ​នៅ​កម្ពុជា មាន​តែ​ថៃ​និង​ឡាវ

ស្ទើរ​តែ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​ប្រដាល់​សេរី​គូ​អន្តរជាតិ​ភាគ​ច្រើន​គឺ​កីឡាករ​ថៃ​និង​ឡាវ​ប៉ុណ្ណោះ ខណៈ​ដែល​កីឡាករ​មក​ពី​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត ​កម្រ​ឃើញ​ចូល​មក​ប្រកួត​ណាស់។​

 

មូលហេតុ​នៅ​​កៀន​ក្លៀក ​អ្នក​ប្រដាល់​​អន្តរជាតិ​នៅ​កម្ពុជា មាន​តែ​ថៃ​និង​ឡាវ

 

ចំពោះ​ហេតុផល​វិញ ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ប្រដាល់​គូ​អន្តរជាតិ​នៅ​តាម​បណ្ដាល​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​ភាគ​ច្រើន​មាន​តែ​កីឡាករ​ថៃ​និង​ឡាវ​ ពី​ព្រោះ​ងាយ​ស្រួល​នាំ​យក​មក​ប្រកួត។​ ប្រទេស​យើង​នៅ​ជិត​គ្នា​ចំណាយ​តិច​នៅ​ពេល​មក​ប្រកួត​ម្ដងៗ​ហើយ​ចំពោះ​កីឡាករ​បរទេស​ផ្សេង​ទៀត​ក៏​អាច​នាំ​មក​ប្រកួត​បាន​ដែរ​គ្រាន់​តែ​ចំណាយ​ច្រើន។

 

យ៉ាងណាមិញ ចំពោះ​អ្នក​ស្រលាញ់​វិស័យ​កីឡា​វិញ យល់​ឃើញ​ថា​ការ​ផ្គូផ្គង់​តែ​គូ​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ ឬ​ឡាវ ដូច្នេះ​អាច​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​កីឡាករ​កម្ពុជា មិន​បាន​ល្បីល្បាញ​ទៅ​ណា​កើត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​វា​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​ផ្សេង​ៗ ​មិន​ស្គាល់​គុន​បុរាណ​ខ្មែរ​ថែម​ទៀត​ផង។

 

សូម​បញ្ជាក់​ថា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ សឹង​តែ​គ្រប់​ស្ថានីយទូរទស្សន៍​ទៅ​ហើយ ដែល​មិន​មាន​ចាប់​គូ​ជាមួយ​បរទេស​ណា ​ក្រៅ​ពី​ហៅ​កីឡាករ​ថៃ ឬ​ឡាវ ​មក​វាយ​ដណ្ដើម​ខ្សែ​ក្រវាត់ ឬ​មិត្តភាព​នោះ​ទេ៕

 

អត្ថបទ៖ នួន ស៊ីណា