ជម្រើស​ជាតិ​ម៉ិកស៊ិក​ និង​អាហ្សង់ទីន​ដឹក​ដៃ​គ្នា​ដើរ​ចេញ​ពី អូឡាំពិក

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ិកស៊ិក​ដែល​ឈ្នះ​មេដាយ​មាស​កាល​អូឡាំពិក​២០១២ នៅ​ទីក្រុង​ឡុង​បាន​ធ្លាក់​ចេញ​ពី​ការប្រកួត​អូឡាំពិក​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ក្រោយ​ចាញ់​កូរ៉េ​ខាងត្បូង​ ១-០។

 

ជម្រើស​ជាតិ​ម៉ិកស៊ិក​ និង​អាហ្សង់ទីន​ដឹក​ដៃ​គ្នា​ដើរ​ចេញ​ពី អូឡាំពិក

 

១គ្រាប់​របស់​ក្រុម​ខ្លាំង​ដែល​មក​ពី​អាស៊ី​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Kwon Chang-hoon ជួយកូរ៉េ​ខាងត្បូង​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ដោយ​ឈរ​លេខ​១​ក្នុង​ពូល C។ ដោយ​ឡែក​អាហ្សង់ទីន​ដែល​ជា​ក្រុម​ខ្លាំង​មួយ​ដែរ​នៅ អូឡាំពិក បែរ​ជា​ធ្លាក់​ចេញ​ពី​កម្មវិធី​ក្រោយ​ស្មើ​នឹង​ ហុងឌុយរ៉ាស់​ ១-១ ហើយ​អាល្លឺម៉ង់​បាន​ឈាន​ទៅ​វគ្គ​បន្ត​ បន្ទាប់​ពី​បំបាក់​ហ៊ូជី ១០-០។

 

ចំពោះ​ម្ចាស់​ផ្ទះ​ប្រេស៊ីល​វិញ​កំពុង​ធ្វើ​ការ​ប្រកួត​ជាមួយ​ដាណឺម៉ាក​នៅ​ព្រឹក​នេះ​ ហើយ​ទាម​ទារ​ការ​ឈ្នះ​ដាច់​ខាត​ ដោយសារ​ស្មើ​២​ប្រកួត​កន្លង​ទៅ​ជាមួយ អ៊ីរ៉ាក់​ និង​អាហ្វ្រិក​ខាង​ត្បូង៕

 

ជម្រើស​ជាតិ​ម៉ិកស៊ិក​ និង​អាហ្សង់ទីន​ដឹក​ដៃ​គ្នា​ដើរ​ចេញ​ពី អូឡាំពិក

 

ជម្រើស​ជាតិ​ម៉ិកស៊ិក​ និង​អាហ្សង់ទីន​ដឹក​ដៃ​គ្នា​ដើរ​ចេញ​ពី អូឡាំពិក

 

ប្រែ​សម្រួល​៖ វីរ៉ុត
ប្រភព៖ BBC