ឌូង ឆាយ​សុំ​កម្លាំង​ចិត្ត​ពី​ពលរដ្ឋ​ក្នុង​ថ្ងៃ​កូន​ច្បង​លោក​វះ​កាត់​ទ្រង់​ទ្រាយ​ធំ​

ឌូង ឆាយ​សុំ​កម្លាំង​ចិត្ត​ពី​ពលរដ្ឋ​ក្នុង​ថ្ងៃ​កូន​ច្បង​លោក​វះ​កាត់​ទ្រង់​ទ្រាយ​ធំ​
រាជធានីភ្នំពេញ៖ លោក ឧកញ៉ា ឌួង ឆាយ បានយកហ្វេសប៊ុក សម្រាប់ការបញ្ចេញរាល់អ្វី កប់នៅក្នុងចិត្ត តាមរយៈសំណេរ ក្នុងទំព័ររបស់ខ្លួន។ ដូចសព្វមួយដង ថ្ងៃនេះលោកឧកញ៉ា ឌូង ឆាយ បានស្នើរសុំ ប្រជាពលរដ្ឋទាំងអស់ជួយលោក ក្នុងការអ៊ុច ធូប បន់ស្រន់ សុំឲ្យកូនរបស់លោកទទួលការវះកាត់ ដោយជោគជ័យ ព្រោះជាការវះកាត់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងឆាកជីវិតរបស់ ក្មេងកំសត់ម្នាក់នោះ។

ក្នុងសារនោះ ឧកញ៉ា ឌូង ឆាយ បានតម្អូញប្រាប់ពីរឿងកូនរបស់លោកថា “ពិតជាអាណិតណាស់កូនអើយ កូនមាសឪពុកនៅក្មេងសោះត្រូវឆ្លងកាត់ ការវះកាត់ខួរក្បាលដល់ទៅ ២ដងហើយត្រូវងងឹតភ្នែកអស់ជាងកន្លះឆ្នាំទៅហើយដោយសារពេទ្យថៃ”។

“ថ្ងៃស្អែកកូនប្រុសខ្ញុំនឹងត្រូវធ្វើការវះកាត់ខួរក្បាលធំបំផុតក្នុងឆាកជីវិតរបស់គេពីព្រោះដុំសាច់នៅទំហំដដែល។ សូមបងប្អូនពូមីងទាំងអស់គ្នាជួយអុចធូបបន់ស្រន់បួងសួងអោយកូនប្រុសខ្ញុំផងណា។ សូមអរគុណទុកជាមុន”៕

ប្រភព៖ kqube

  • ឌូង ឆាយ​សុំ​កម្លាំង​ចិត្ត​ពី​ពលរដ្ឋ​ក្នុង​ថ្ងៃ​កូន​ច្បង​លោក​វះ​កាត់​ទ្រង់​ទ្រាយ​ធំ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: