​តារា​សម្ដែង​ជើង​ចាស់ ឈុន ណារី ​បាន​ទទួលមរណភាពហើយ​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​

​តារា​សម្ដែង​ជើង​ចាស់ ឈុន ណារី ​បាន​ទទួលមរណភាពហើយ​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​
រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានពីសាច់ញាតិ តារាសម្ដែងជើងចាស់ អ្នកស្រី ឈុន ណារី ថាគាត់បានទទួលមរណៈភាព នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ ដោយកើតទាចទឹកជាងមួយឆ្នាំនោះ។

លោក ប្រាក់ ផាន់ ជាយុទ្ធជនពិការ និងជាស្វាមីបានប្រាប់ថា អ្នកស្រី ឈុន ណារី កំពុងត្រូវបានចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន របស់គាត់ផ្ទាល់ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប។ តាមក្រុមគ្រួសារបញ្ជាក់ថា សពអ្នកស្រីនឹងត្រូវតម្កល់ទុកតាំងពីថ្ងៃនេះរហូតដល់ ថ្ងៃទី១២ ខែសីហា ទើបរៀបចំបូជា តាមការណែនាំពីលោកតាអាចារ្យ។

គួររំលឹកថា តារាសម្ដែងជើងចាស់អ្នកស្រី ឈុន ណារី ដែលគេធ្លាប់ឃើញស្នាដៃចុងក្រោយរបស់អ្នកស្រី ក្នុងរឿង «សុបិន្តឡូយ៩» របស់ ប៊ីប៊ីស៊ី ពេលនេះបានលាចាកលោកទៅហើយ ដោយបន្សល់ទុកនូវស្វាមីជាយុទ្ធជនពិការ រស់នៅជាមួយកូនស្រីម្នាក់ក្នុងស្ថានភាពលំបាកផងដែរ៕
​តារា​សម្ដែង​ជើង​ចាស់ ឈុន ណារី ​បាន​ទទួលមរណភាពហើយ​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​

​តារា​សម្ដែង​ជើង​ចាស់ ឈុន ណារី ​បាន​ទទួលមរណភាពហើយ​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​

សម្រួល និងចុះផ្សាយ៖ kqube
ប្រភព៖ ផន សុផល

  • ​តារា​សម្ដែង​ជើង​ចាស់ ឈុន ណារី ​បាន​ទទួលមរណភាពហើយ​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: