ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ នឹង​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ ២ ​ឆ្នាំ​

ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ នឹង​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ ២ ​ឆ្នាំ​
តាមរយៈកិច្ចប្រចុំនៅថ្ងៃទី ១០ សីហានេះ របស់គណៈកម្មការ អន្តរក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចថា ស្ពានជ្រោយចង្វារចាស់ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងត្រូវបិទមិនឲ្យធ្វើចរាចរណ៍ទាំងស្រុង រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ខែមករាឆ្នាំ២០១៩ ដើម្បីធ្វើការជួសជុលឡើងវិញ ដោយសារតែស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង ។

បើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ឲ្យដឹងថា ការជួសជុលស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ ម៉ែត្រ នឹងចំណាយថវិកាប្រមាណ ៣៣ លាន ដុល្លារ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន សាងសង់ក្នុងឆ្នាំ១៩៦៦ ប៉ុន្តែត្រូវបានបំផ្លាញស្ទើរទាំងស្រុង នៅដើមទសវត្សឆ្នាំ ១៩៧០ ហើយបានជួសជុល ឡើងវិញក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៩៩៤ ។

ប្រភព៖ kqube

  • ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ នឹង​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ ២ ​ឆ្នាំ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: