រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ លោក Trump ជាមនុស្សគ្រោះថ្នាក់ ចំពោះពិភពលោក

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ លោក Trump ជាមនុស្សគ្រោះថ្នាក់ ចំពោះពិភពលោក
(អាល្លឺម៉ង់)៖ ការលើកឡើងប្រកបដោយភាពចម្រូងចម្រាសជាបន្តបន្ទាប់ ដោយលោក Donald Trump បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញថា ពិភពលោកនឹងមានការព្រួយបារម្ភ ប្រសិនបើលោក ត្រូវបានបោះឆ្នោតជាប់ជាប្រធានាធិបតី។ នេះបើតាមសម្តីអ្នកនាំពាក្យ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១០ ខែសីហានេះ។

លោកស្រី Sawsan Chebli អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លើកឡើងថា លោក Steinmeier មិនដូចលោកស្រីអធិកាបតី Angela Merkel ដែលមិនបញ្ចេញមតិ ពាក់ព័ន្ធនឹងការបោះឆ្នោត នៅសហរដ្ឋអាមេរិកនោះទេ, វាមិនមានអធ្យក្រឹតឡើយ លើបញ្ហានេះ ដោយសារលោកជឿជាក់ថា វាពិតជាមានសារៈសំខាន់ ក្នុងការយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ ដែលបង្កឡើងដោយលោក Trump។

«លោកគិតថា ប្រសិនបើអ្នកធ្វើតាមអ្វីដែលលោក Trump កំពុងនិយាយ បន្ទាប់មកអ្នកចាំបាច់ត្រូវព្រួយបារម្ភ ចំពោះអ្វីដែលនឹងអាចកើតមាន នៅលើពិភពលោកនេះ ប្រសិនបើលោក Trump ក្លាយជាប្រធានាធិបតី» លោកស្រី Chebli បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ យ៉ាងដូច្នេះ។

សូមជម្រាបថា លោក Steinmeier មកពីគណបក្ស Social Democrats ជាគណបក្សឆ្វេងកណ្តាលនិយម និងជាដៃគូតូចមួយ នៅក្នុងក្រុមចម្រុះអភិរក្សនិយម ដែលកំពុងដឹកនាំអំណាច របស់លោកស្រីអធិកាបតី Angela Merkel៕

ប្រភព៖ Fresh News

  • រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ លោក Trump ជាមនុស្សគ្រោះថ្នាក់ ចំពោះពិភពលោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: