បង់​ក្លា​ដែស​​កាត់​​​ទោស​ ប្រហារ​​ជីវិត​​អតីត​​សមាជិក​​រដ្ឋ​​សភា​ និង​​អ្នក​​ពាក់​​ព័ន្ធ​​លើ​​បទ​​ឧក្រិដ្ឋ​​កម្ម​​សង្គ្រាម​

(ដាកា)៖ តុលាការពិសេសរបស់បង់ក្លាដែស បានសម្រេចផ្តន្ទាទោសប្រហារជីវិត អតីតសមាជិករដ្ឋសភាមួយរូប និងដាក់ពន្ធនាគារអស់មួយជីវិតសម្រាប់អ្នកពាក់ព័ន្ធ ០៧នាក់ផ្សេងទៀត ទៅលើបទឧក្រិដ្ឋកម្មសង្គ្រាម អំឡុងពេលទាមទារឯករាជ្យនៅ បង់ក្លាដែស កាលពីឆ្នាំ ១៩៧១។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។
បង់​ក្លា​ដែស​​កាត់​​​ទោស​ ប្រហារ​​ជីវិត​​អតីត​​សមាជិក​​រដ្ឋ​​សភា​ និង​​អ្នក​​ពាក់​​ព័ន្ធ​​លើ​​បទ​​ឧក្រិដ្ឋ​​កម្ម​​សង្គ្រាម​
សាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិទី១ ដែលដឹកនាំដោយលោក Anwarul Haque បានរកឃើញភស្តុតាង ដែលអាចដាក់ បន្ទុកលើការចោទប្រកាន់ ៥ករណីចំពោះជនទាំងឡាយខាងលើនេះ។ លោក Sakhawat Hossain ជាសមាជិកនៃ គណបក្ស Jatiya របស់អតីតមេបញ្ជាការយោធា បង់ក្លាដែសលោក HM Ershad ដែលបានដឹកនាំប្រទេសបង់ក្លាដែស រយៈពេល ០៩ឆ្នាំ ពីឆ្នាំ ១៩៨២ ដល់ ១៩៩០ គឺជាអ្នកដែលត្រូវបានតុលាការ ផ្តន្ទាទោសប្រហារជីវិត។

គួរបញ្ជាក់ថា ការចោទប្រកាន់ទៅលើឧក្រិដ្ឋកម្មសង្គ្រាមនោះមានដូចជាការ ចាប់រំលោភ, សម្លាប់រង្គាល, ការឃុំឃាំង, និងការធ្វើទារុណកម្មលើជនស៊ីវិល ដែលគ្មានសមត្ថភាពតបត។ លោក Sakhawat ត្រូវបានជ្រើសតាំងជាសមាជិកសភា បង់ក្លាដែស កាលពីឆ្នាំ ១៩៩១។ មេធាវីរបស់លោក Sakhawat បានជំទាស់ទៅនឹងសេចក្តីសម្រេចនេះ ហើយថានឹងធ្វើការប្តឹងឧទ្ធរណ៍ ទៅកាន់តុលាការកំពូលផងដែរ៕

ប្រភព៖ khmertalking

  • បង់​ក្លា​ដែស​​កាត់​​​ទោស​ ប្រហារ​​ជីវិត​​អតីត​​សមាជិក​​រដ្ឋ​​សភា​ និង​​អ្នក​​ពាក់​​ព័ន្ធ​​លើ​​បទ​​ឧក្រិដ្ឋ​​កម្ម​​សង្គ្រាម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:កំសាន្ត
Tags: