បុរស​មហា​សំណាង ធ្លាក់​យន្តហោះ​មិន​ស្លាប់ ហើយ​ឈ្នះ​ឆ្នោត​១លាន​ដុល្លារ​ទៀត

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​ឈ្នះ​ឆ្នោត​ចំនួន​១លាន​ដុល្លារ រយៈ​ពេល​៦ថ្ងៃ ក្រោយ​ពេល​ដែល​គាត់​រស់រាន​មាន​ជីវិត ពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។

 

បុរស​មហា​សំណាង ធ្លាក់​យន្តហោះ​មិន​ស្លាប់ ហើយ​ឈ្នះ​ឆ្នោត​១លាន​ដុល្លារ​ទៀត

 

បុរស​មហា​សំណាង​រូបនោះ​មាន​ឈ្មោះ​ថា Mohammad Basheer Abdul Khadar អាយុ​៦២ឆ្នាំ បាន​នៅ​លើ​យន្តហោះ​ប្រភេទ Boeing ៧៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ស្ថិតក្នុង​ជើង​ហោះហើរ EK៥២១ ដែល​បាន​ធ្លាក់​នៅ​ពេល​ចុះចត នៅ​ឯ​ព្រលានយន្តហោះ Dubai International Airport។ លោក Khadar បាន​គេចផុត​ពី​គ្រោះថ្នាក់ ជាមួយ​នឹង​អ្នកដំណើរ​ចំនួន ៣០០នាក់​នៅ​លើ​យន្តហោះ ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​ពេល​ដែល​យន្តហោះ​ផ្ទុះ និង​ឆាបឆេះ​យ៉ាងខ្លាំង។

 

លោក Khadar ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​លក់​រថយន្ត ក្នុង​ទីក្រុង​ឌូបៃ បាន​ឈ្នះ​ឆ្នោត​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១លានដុល្លារ បន្ទាប់​ពី​ទិញ​ឆ្នោត​មួយ​សន្លឹក មុន​ពេល​ទៅ​លេង​ក្រុម​គ្រួសារ នៅក្នុង​ទីក្រុង Thiruvananthapuram ប្រទេស​ឥណ្ឌា។ គួរបញ្ជាក់ថា វា​គឺ​ជា​សន្លឹក​ឆ្នោត ទី១៧ ដែល​គាត់​បាន​ទិញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ជាមួយ​នឹង​លេខ​សំណាង «០៨៤៥»៕

 

បុរស​មហា​សំណាង ធ្លាក់​យន្តហោះ​មិន​ស្លាប់ ហើយ​ឈ្នះ​ឆ្នោត​១លាន​ដុល្លារ​ទៀត

 

បុរស​មហា​សំណាង ធ្លាក់​យន្តហោះ​មិន​ស្លាប់ ហើយ​ឈ្នះ​ឆ្នោត​១លាន​ដុល្លារ​ទៀត

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail