ខេត្តកំពត៖ សិស្ស​ត្រៀម​ប្រលង​បាក់ឌុប សម្រុក​កក់​ផ្ទះ​សំណាក់

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​កាន់តែ​ខិត​ជិត​ដល់​មែនទែន​ហើយ។ ចំណែក​សិស្សានុសិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ក៏បាន​ទៅ​កក់​បន្ទប់​ស្នាក់នៅ​ហើយ​ផងដែរ។

 

សូមចុចអាន៖ ១៧​ថ្ងៃ​ទៀត​ប្រលង​បាក់​ឌុប​ តែ​ផ្ទះ​សំណាក់​ចាប់​ផ្ដើម​ណែន​បណ្ដើរៗ

 

ទាក់ទង​នឹង​ការ​កក់​បន្ទប់​នេះ អ្នកនាង លី​ណា ជា​អ្នកទទួល​ភ្ញៀវ​ប្រចាំ​ផ្ទះសំណាក់​ អា​រុណ រ​ស្មី ដែលមាន​អាសយដ្ឋាន​នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដាល ក្នុង​ក្រុង​កំពត ជាប់​ខាងលិច​អនុវិទ្យាល័យ​កំពត​ក្រុង បាន​ប្រាប់ Sabayថា ផ្ទះសំណាក់​អា​រុណរ​ស្មី ត្រូវ​បាន​សិស្សានុសិស្ស​កក់​ពេញ ១០០% អស់ហើយ។

 

ខេត្តកំពត៖ សិស្ស​ត្រៀម​ប្រលង​បាក់ឌុប សម្រុក​កក់​ផ្ទះ​សំណាក់

 

“រាល់​ឆ្នាំ​ឲ្យ​តែ​ចូល​ដល់​ ខែ​សីហា ផ្ទះសំណាក់​ខ្ញុំ ដឹង​តែ​ពេញ​។ បើ​និយាយ​ពី​ការ​កក់​បន្ទប់​នេះ សិស្ស​ចាប់​ផ្ដើម​កក់​តាំងពី​ខែ ឧសភា​មកម្ល៉េះ។”
 

ចំពោះ​តម្លៃ​វិញ លី​ណា​ បាន​ប្រាប់​ដោយ​ស្មោះ​ត្រង់​ថា បើ​និយាយ​ពី​តម្លៃ​អាច​ឡើងថ្លៃ​ពី ១ដុល្លារ ទៅ២ដុល្លារ​ដែរ តែ​វា​សមរម្យ​មិនបាន​ឡើង​ហួសហេតុ​ទេ ដោយសារ​នៅ​ថ្ងៃ​ប្រឡង​ហ្នឹង គាត់ (សិស្ស) មក​ស្នា​ក់មាន​គ្នា​ច្រើន ជួនកាល​បន្ទប់​គ្រែ​មួយ​គាត់​ស្នាក់នៅ​អាច​ដល់​ទៅ​បួន​នាក់ គ្រែ​ពី​អាច​ពី​ ៧ទៅ ៨នាក់។ នេះ​ជា​អនុគ្រោះ​មួយ​ពួកគាត់។ ប្រភព​ដដែល​ក៏បាន​បញ្ជាក់​ថា បន្ទប់​គ្រែ១ថ្លៃ ៨ដុល្លារ និង គ្រែ២ថ្លៃ ១០ដុល្លារ ឯ​បន្ទប់​ម៉ាស៊ីនត្រជាក់​គឺ 15ដុល្លារ និង ២០ដុល្លារ។

 

ងាក​ទៅផ្ទះ​សំណាក់​នី​នី ដែល​ស្ថិត​ក្នុងភូមិ១ឧសភា ក្នុង​សង្កាត់​កំពង់​កណ្ដាល ក្បែរ​រង្វង់​មូល​ស្រែអំបិល​វិញ អ្នកនាង ​ថា​វី ជា​អ្នកទទួល​ភ្ញៀវ​ប្រចាំ​ផ្ទះសំណាក់​នេះ បាន​ប្រាប់ថា មកដល់​ថ្ងៃនេះ ផ្ទះសំណាក់ ​នី​នី បាន​ទទួល​ការ​កក់​ចំនួន​ប្រហែល ៧០%ហើយ។ តួលេខ​នេះ គឺ៨០% ដែល​ផ្ដល់​ជូន​ដល់​សិស្ស និង ២០%ទៀត​សម្រាប់​ភ្ញៀវ​ផ្សេងទៀត បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ។

 

ខេត្តកំពត៖ សិស្ស​ត្រៀម​ប្រលង​បាក់ឌុប សម្រុក​កក់​ផ្ទះ​សំណាក់

 

 

បើ​និយាយ​ពី​ការ​កក់​វិញ ថា​វី​ ប្រាប់ថា “សិស្សានុសិស្ស​គាត់​កក់​មុន១ខែ… រីឯ​តម្លៃ​វិញ ​គឺ​មិនបាន​ដំឡើង​ថ្លៃ​ទេ គឺ 6ដុល្លារ បន្ទប់​គ្រែ១ និង 8ដុល្លារ សម្រាប់​គ្រែ២ និង 13ដុល្លារ និង 15ដុល្លារ សម្រាប់​បន្ទប់​ម៉ាស៊ីន​ត្រជាក់។ ទោះជា​យ៉ាងណា​បន្ទប់​គ្រែ១ អាច​សម្រាប់​មនុស្ស ២ឬ ៣នាក់ ។
ចុះ​សិស្សានុសិស្ស​យើង​មាន​កក់​បន្ទប់​រួច ហើយ​នៅ? តម្លៃ​ប៉ុន្មាន​ដែរ?

 

អត្ថបទ៖ គីមសាយ
 

ចង់​ក្លាយ​ជា​អ្នក​កាសែត​មហាជន​
សូម​ទំនាក់ទំនង​តាម​លេខ៖ ០៩៩ ៥៨៨ ៨៨០