អ៊ឹម ជីវ៉ា រិះគន់​អ្នកសិល្បៈ​មួយចំនួន​ថា​មាត់​ឆ្កែ​

6 Videos


លោក អ៊ឹម ជីវ៉ា ជាតារាសម្តែងមួយរូបដែលតែងតែបង្ហាញមុខនៅក្នុងការងារមនុស្សធម៌ផ្សេងៗ ដូចជាការជួយឧបត្ថម្ភដល់សិល្បករចាស់ៗដែលជួបបញ្ហាខ្វះខាតផ្នែកជីវភាពនោះ ថ្មីៗនេះស្រាប់តែមានលេចឮអ្នកសិល្បៈមួយចំនួនបាននិយាយថាការងារមនុស្សធម៌នេះគឺធ្វើឡើងដើម្បីចង់បានមុខមាត់ ដែលជាហេតុធ្វើឱ្យលោកមានការមិនពេញចិត្តជាខ្លាំង ហើយថែមទាំងឆ្លើយតបទៅវិញដោយឥតសំចៃមាត់ ។

អ៊ឹម ជីវ៉ា រិះគន់​អ្នកសិល្បៈ​មួយចំនួន​ថា​មាត់​ឆ្កែ​

ទាក់ទងនឹងរឿងក្តៅស្លឹកត្រចៀកនេះដែរ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារយ៉ាងវែងអន្លាយមួយ រៀបរាប់ពីអារម្មណ៍ពិតនៅលើគណនីហ្វេសប៊ុករបស់ខ្លួនសម្តែងការមិនពេញចិត្ត ព្រមទាំងខឹង សម្បាយ៉ាងខ្លាំង ដោយឆ្លើយតបទៅវិញដោយពាក្យធ្ងន់ៗឥតសំចៃមាត់ ដោយធ្វើការប្រៀប ធៀបអ្នកសិល្បៈមួយចំនួននោះទៅនឹងមាត់សត្វឆ្កែស៊ីអាចម៍ថែមទៀតផង ។

អ៊ឹម ជីវ៉ា រិះគន់​អ្នកសិល្បៈ​មួយចំនួន​ថា​មាត់​ឆ្កែ​

តារាសម្តែងរូបនេះ បានបន្តថា រឿងនេះកើតមានយូរហើយ ប៉ុន្តែពេលនេះលោកសុំព្រលះពួកមាត់ឆ្កែស៊ីអាចម៌ ហ្នឹងម្តង ។ លោក អ៊ឹម ជីវ៉ា ក៏បានប្រើពាក្យព្រមានផងដែរថា ប្រសិនបើមានការនិយាយរឿង បែបនេះបន្តទៀតនៅពេលកោយ លោកនឹងបញ្ចេញឈ្មោះអ្នកសិល្បៈនោះឱ្យមហាជន បានស្គាល់តែម្តង ។

អ៊ឹម ជីវ៉ា រិះគន់​អ្នកសិល្បៈ​មួយចំនួន​ថា​មាត់​ឆ្កែ​

ទោះជាយ៉ាងណាតារាសម្តែងរូបនេះក៏មិនបានបង្ហាញអំពីអ្នកដែលបាននិយាយអាក្រក់ពីក្រោយខ្នងលោកថាជាសិល្បកររូបណានោះដែរ ។ គួរឱ្យកត់សម្គាល់ថា មួយរយៈកន្លងមកនេះគេតែង ឃើញមានការទាស់ពាក្យសម្តីរវាងសិល្បករ ក៏ដូចជាអ្នកលេងក្នុងបណ្តាញសង្គមជាញឹកញាប់ ប៉ុន្តែយ៉ាងណាគេសង្ឃឹមថានឹងមានការជជែកគ្នា និង ព្យាយាមដោះស្រាយដោយសន្តិវិធីជាក់ ជាមិនខាន ៕ ប្រមាញ់តួ

អ៊ឹម ជីវ៉ា រិះគន់​អ្នកសិល្បៈ​មួយចំនួន​ថា​មាត់​ឆ្កែ​អ៊ឹម ជីវ៉ា រិះគន់​អ្នកសិល្បៈ​មួយចំនួន​ថា​មាត់​ឆ្កែ​