តម្រុយ​១១​ចំណុច​ដែល​បង្ហាញ​ថា​អ្នក​កំពុង​រើស​ Major ​ខុស​ហើយ ​

រយៈពេល​៤​ឆ្នាំ​នៃការ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ពិតជា​នឹង​កន្លង​ផុតទៅ​យ៉ាង​ឆាប់រហ័ស​ ដូច្នេះ​វា​តម្រូវ​ឱ្យយើង​ត្រូវមាន​ការពិចារណា​ឱ្យបាន​ល្អិតល្អន់​មុននឹង​សម្រេច​ជ្រើសរើស​យកមុខ​ជំនាញ​ណាមួយ​ដែល​ ទី១. ​យើង​ខ្លួន​ឯង​ពេញចិត្ត​ ២​. យើងអាច​សម្រេច​វាបាន​ជោគជ័យ ​៣. ​សមាជិក​គ្រួសារយើង​គេពេញ​ចិត្ត​ដូចគ្នា​ និងទី៤​. វានឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​សង្គម​ក្រោយ​ពេល​រៀនចប់​ ។​ ប្រសិន​បើអ្នក​ជ្រើសរើស​មុខជំនាញ​សិក្សានៅ​សាកល​វិទ្យាល័យ​ខុសពី​និស្ស័យ​ពិត​របស់អ្នក​ នោះអ្នក​នឹងប្រាកដ​ជាជួប​បញ្ហា​ជាច្រើន​ក្នុង​អំឡុង​ពេលសិក្សា​ ដែលពេល​ខ្លះវា​ធ្វើឱ្យ​អ្នកចង់​ឈប់រៀន​ផងក៏មាន ​។ ​ខាងក្រោម​នេះគឺ​ជាតម្រុយ​ទាំង១១​ចំណុច ​ដែល​បង្ហាញ​ថា​អ្នក​កំពុងតែ​រៀន​ក្នុងមុខ​ជំនាញ​ដែលអ្នក​ជ្រើសរើស​វាខុស​ ។​
១​/​.​ ធ្លាក់​ ឬពិន្ទុ​ (GPA)​ ចុះខ្សោយ​២​​/​.​ អ្នក​មិនអាច​ឆ្លើយ​ប្រាប់​ខ្លួនឯង​ឱ្យបាន​ពេញលេញ​ថា​មូលហេតុ​អ្វីបាន​ជាអ្នក​ជ្រើសរើស​យកមុខ​ជំនាញ​មួយនេះ ​៣​/​. អ្នក​មិនពេញ​ចិត្ត​នឹង​កិច្ចការ​ទាំងឡាយ​ ដែលគ្រូ​បានដាក់​ឱ្យធ្វើ​៤​/. ​មុខជំនាញ​ដែលអ្នក​កំពុង​រៀន​ធ្វើឱ្យ​អ្នក​ស្មុគស្មាញ​ជាពន់​ពេក​​៥​/.​ អ្នក​ប្រហែល​ជានឹង​តែងតែ​គិតថា​៖ ​កាលពីមុន​ គិតថា​មុខជំ​នាញ​នេះ​វាស្រួល​រៀន ​ប៉ុន្តែ​ក្រោយ​មកម៉្ដេច​ក៏ពិបាក​រៀន​ខ្លាំងម៉្លេះ ​។​៦​/.​ អ្នក​ប្រហែល​ជានឹង​កើត​នូវអារម្មណ៍​ស្អប់ ​ដល់គ្រូ​​ៗ​នៅ​សាកល​វិទ្យាល័យ​មួយ​ចំនួនធំ​៧​/​. អ្នក​ជ្រើសរើស​មុខជំនាញ​នេះ​ ក៏ព្រោះ​មកពី​ម្ដាយឪពុក​របស់អ្នក​បង្ខិតបង្ខំ​៨​/.​ អ្នក​ជ្រើសរើស​មុខជំនាញ​នេះ​ ក៏ព្រោះ​តែមុន​ដំបូង​អ្នកគិត​ថា​ កាល​បើ​រៀនចប់​អ្នកនឹង​មាន​ការងារ​ធ្វើធំដុំ ​និង​មានប្រាក់​ខែ​ច្រើន ​។​៩​/.​ ជានិច្ច​ជាកាល​ ក្នុង​រយៈពេល​៤ឆ្នាំនេះ​ ភាគច្រើន​គឹអ្នក​បាត់បង់​ម្ចាស់ការ​លើការ​រៀនសូត្រ​របស់ខ្លួន​ និង​តែងតែ​ត្រូវការ​ជំនួយពី​គេអ្នក​រៀន​ពូកែ​​ៗគ្រប់ពេល​​១០​/.​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ចូលចិត្ត​ការ​រៀនសូត្រ​ និង​លទ្ធផល​នៃ​ភាពប៉ិន​ប្រសប់​របស់​អ្នកដទៃ​ ប៉ុន្តែ​មិនមែន​សម្រាប់​ខ្លួនឯង​ទេ ​។​១១​/.​ អ្នកស្អប់​ការងារ​ស្ម័គ្រចិត្ត​ ព្រោះ​អ្នកគិត​ថា​ បើមុខ​ជំនាញ​មួយនេះ​អ្នកមិន​ពេញចិត្ត​ផង​ តើឱ្យ​ទៅរក​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​មកកសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​មុខ​ជំនាញ​នេះ​ធ្វើអ្វី ​​​​ហើយចង់​មិនចង់​អ្នក​នឹង​ព្យាយាម​រក​ច្រក​ចេញ​ ដើម្បី​ផ្លាស់​ប្ដូរ​មុខ​ជំនាញ​ឱ្យសក្ដិសម​នឹង​និស្ស័យ​របស់អ្នក ​និង​ឆ្លើយ​ទៅនឹង​តម្រូវការ​ទីផ្សារ ​ប៉ុន្តែ​ចូរចាំថា​៖​ ព្យាយាម​ធ្វើជា​ម្ចាស់លើ​ខ្លួនឯង​ កុំរៀន​តាមគេ​ និង​មើលពី​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួនឯង​ ៕​

តម្រុយ​១១​ចំណុច​ដែល​បង្ហាញ​ថា​អ្នក​កំពុង​រើស​ Major ​ខុស​ហើយ ​ដោយ៖ ឈូកស
ប្រភព៖ BI