តោះទៅមើល សម្លៀកបំពាក់ដែលអាក្រក់ជាងគេ និងទាក់ទាញជាងគេ នៅថ្ងៃបើកការក្រកួតអូឡាំពិកទាំងអស់គ្នា! កម្ពុជាយើង ក៏មានក្នុងនោះដែរ!

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅប្រចាំឆ្នាំ ២០១៦ ឬមានឈ្មោះជាផ្លូវការថា Games of the XXXI Olympiad និងត្រូវបានគេហៅជាសាមញ្ញថា Rio ២០១៦ គឺជាព្រឹត្តិការណ៍ពហុកីឡាខ្នាតអន្តរជាតិដ៏ធំ និងជាប្រពៃណីរបស់ Olympic Games ដែលស្ថិតក្រោមការគ្រប់គ្រងដោយ គណៈកម្មាធិកាអូឡាំពិកអន្តរជាតិ (International Olympic Committee) ប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ការប្រកួតកីឡា ជាផ្លូវការចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៦។

ព្រឹត្តិការណ៍កីឡាអូឡាំពិក Rio ២០១៦ ឆ្នាំនេះមានការចូលរូមពី អត្តពលិកជាង ១១,០០០ នាក់ ពីគណៈកម្មាធិការជាតិអូឡាំពិកទាំង ២០៦ (NCOs) និងជាការចូលរួមលើកដំបូងរបស់ ប្រទេស Kosovo និងប្រទេសស៊ូដង់ខាងត្បូងផងដែរ។ ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ មានសំណុំមេដាយចំនួន ៣០៦ មានកីឡាពិសេសៗចំនួន ២៨ រួមទាំងកីឡាបាល់អោប និងកីឡាវាយកូនហ្គោល ដែលទើបនឹងដាក់បញ្ចូលនៅឆ្នាំ ២០០៩។ 

ហេតុនេះ Khmerload ចង់នាំអារម្មណ៍ប្រិយមិត្តមកក្រលេកមើល សម្លៀកបំពាក់ជាឯកសណ្ឋាន របស់ជាតិសាសន៍ផ្សេងៗ ដែលមកពីជាង ២០០ ប្រទេសវិញម្តងទៅមើល! ខាងក្រោមនេះ ជាសម្លៀកបំពាក់តំណាងប្រទេស ដែលត្រូវបានគេបែងចែកជាពីរផ្នែកគឺ ស្រស់ស្អាតបំផុត និងអាក្រក់មើលបំផុត យោងតាមគេហទំព័រ Telegraph និង Daily Mail ថ្មីៗនេះ។ ដឹងទេថា កម្ពុជាយើង ក៏បានជាប់ជា ប្រទេសដែលមានសម្លៀកបំពាក់ ជាឯកសណ្ឋាន ស្រស់ស្អាតជាងគេដែរ!

# សម្លៀកបំពាក់ដែលស្រស់ស្អាតបំផុត

១. ឥណ្ឌូនេស៊ី

ក្រុមជាតិសាសន៍តំណាងឲ្យប្រទេស ឥណ្ឌូណេស៊ី បានបង្ហាញនូវអំណាច តាមរយៈ អាវពណ៌ស មានលាយពណ៌ក្រហម ជាមួយនឹងមួកដែលមានពណ៌ដូចអាវទៀតផង។ 

២. ម៉ុងហ្គោលី

ប្រទេសម៉ុងហ្គោលី ក៏ធ្លាប់បាន ទាក់ទាញភ្នែកអ្នករាល់គ្នាក្នុងកម្មវិធី Wimbledon look ម្តងរួចមកហើយ។ ពណ៌លឿងស្រស់ ដដែលនេះ គឺពិតជាពណ៌ដែលសក្តិសម នឹងរដូវក្តៅនៅឯ Rio នោះណាស់។ 

៣. Fiji

សម្លៀកបំពាក់ពណ៌ស លាយពណ៌ខៀវ និងមានលាយរូបពណ៌មាស ដ៏ស្រស់ស្អាត របស់ប្រទេស Fiji បានធ្វើឲ្យអ្នករាល់គ្នា ជាប់ចិត្តជាខ្លាំង។ 

៤. El Salvador

ក្រុម El Salvador ពិតជាបង្ហាញនូវភាពស្រស់ស្អាតបែបសមសួន ជាមួយនឹងសម្លៀកបំពាក់ឈុតពណ៌ខៀវនេះ ខ្លាំងណាស់។ ជាពិសេស គឺឈុតពណ៌ក្រហម លាយពណ៌ស ដែលបង្ហាញពីជ័យជម្នះ សម្រាប់កីឡាអូឡាំពិករដូវក្តៅនេះ រួចជាស្រេច។ 

៥. កម្ពុជា

អ្វីដែលពិសេសជាងគេនោះគឺ សម្រស់របស់អត្តពលិកកម្ពុជា ក្នុងឈុតសូត្រពណ៌ស្វាយ ដ៏ស្រស់ស្អាត បង្ហាញពីភាពសម្បូរសប្បាយ និងភាពឡូយឆាយ បណ្តាលឲ្យមនុស្សម្នា មានការភ្ញាក់ផ្អើលនូវភាពទាក់ទាញ របស់សម្លៀកបំពាក់កម្ពុជា ជាខ្លាំង។ 

៦. ដាណឺម៉ាក

Caroline Wozniaki ដែលជាម្ចាស់ជើងឯកកីឡាវាយកូនបាល់ (Tennis) បានបង្ហាញភាពស្រស់ស្អាត ដោយកាន់ទង់ជាតិរបស់ ប្រទេសដាណឺម៉ាក របស់ខ្លួន ជាមួយនឹងអាវធំ និងស្បែកជើងប៉ាតាដ៏ទាក់ទាញ។ 

៧. Bhutan

អត្តពលិក របស់ Bhutan មានភាពស្រស់ស្អាតយ៉ាងអស្ចារ្យ ក្នុងសម្លៀកបំពាក់បែបប្របៃណី របស់ប្រទេសពួកគេ។ 

៨. កាណាដា

សម្លៀកបំពាក់ដែលមានរូប ស្លឹកឈើយក្ស របស់ប្រទេសកាណាដា បង្ហាញពីមោទនភាពជាតិសាសន៍របស់ខ្លួន និងជាម៉ូតដែលគេទទួលស្គាល់ថា មានភាពស្រស់ស្អាតខ្លាំង ក្នុងគេហទំព័រជាច្រើន។ 

៩. កូរ៉េខាងត្បូង

ក្នុងនោះដែរ ឯកសណ្ខានរបស់ អត្តពលិកប្រទេសកូរ៉េខាងត្បូង ដែលមានមួក Boater ជាមួយអាវធំ ដែលមើលទៅហាក់ដូចជាកូនសិស្ស បង្កប់នូវភាពឆ្លាតវៃយ៉ាងដូច្នោះដែរ។ 

១០. ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេស ត្រូវបានដឹកនាំដោយកីឡាករវាយកូនបាល់ (Tennis) Andy Murray ក្នុងឯកសណ្ឋាន អាវក្រៅ ដោយមានអាវក្នុងពណ៌ស និងខោខ្លីពណ៌សផងដែរ។ រីឯនារីៗវិញ មានអាវក្រៅចេញរាងពណ៌ស អាវក្នុងពណ៌ខៀវ និងសំពត់ខ្លីពណ៌ខៀវ គួរឲ្យទាក់ទាញ។ 

# សម្លៀកបំពាក់ដែលអាក្រក់បំផុត

១. អាល្លឺម៉ង់

ឯកសណ្ឋានរបស់ប្រទេស អាល្លឺម៉ង់ ប្រើសម្លៀកបំពាក់ ដែលមានពណ៌ស្រអាប់ៗ។ ហើយទោះបីជាសីតុណ្ហភាពឡើងដល់ ៣០ ដឺក្រេទៅហើយ ក៏ពួកគេស្លៀកពាក់អាវដៃវែង និងខោរឹបវែងថែមទៀត។ 

២. ចិន

គេបានចាត់ទុក សម្លៀកបំពាក់របស់ប្រទេសចិន ថាជាឯកសណ្ឋានមួយ ដ៏អាក្រក់មើលផងដែរ ដោយជាតិសាសន៍នេះបានបង្កើត Hashtage មួយថា #ScrambledEggsWithTomatoSauce (អាចប្រែបានថា #ពងទាក្រឡុកជាមួយទឹកប៉េងប៉ោះ)។ ក្នុងនោះអត្តពលិកប្រុស ពាក់អាវធំពណ៌ក្រហមស្រស់ ប្រៀបដូចជាទឹកប៉េងប៉ោះ និងអត្តពលិកស្រីពាក់អាវក្រៅពណ៌លឿង ដូចជាពងទាក្រឡុកយ៉ាងដូច្នោះដែរ។ 

៣. អាមេរិក

ឯកសណ្ឋានរបស់ សហរដ្ឋអាមេរិក មានលាយឡំគ្នា ទៅដោយពណ៌ក្រហម ពណ៌ស និងពណ៌ខៀវ។ ប៉ុន្តែក្រុមអ្នកទស្សនាបាន មានប្រតិកម្មយ៉ាងរហ័សថា អាវធំរបស់ពួកគេ ដូចជាទង់ជាតិរបស់រុស្ស៊ី។ រីឯអាវចាក់ ចំរុះពណ៌វិញដូចជាយកពី ទីក្រុងតូក្យូ ផងដែរ។ 

៤. អូស្ត្រាលី

សម្លៀកបំពាក់ឯកសណ្ឋាន អាវធំឆ្នូតៗ ស និងបៃតង របស់ប្រទេស អូស្រ្តាលី ដូចជាធ្វើឲ្យប៉ះពាល់ដល់ ម៉ូតរបស់ប៉ូលីស ទូទាំងប្រទេសយ៉ាងអញ្ចឹង។ អ្នកទស្សនាបាននិយាយថា ឈុតនេះគឺ “អាក្រក់មើលខ្លាំង មិនទាក់ទាញទាល់តែសោះ”។ 

៥. អ៉ីតាលី

ប្រទេស អ៉ីតាលី ជាប្រទេសកំណើត របស់ប្រេនល្បីៗ ដូចជា Gucci និង Prada ប៉ុន្តែអត្តពលិករបស់ជាតិសាសន៍នេះ បែរជាស្លៀកសម្លៀកបំពាក់ រលុងៗ ពណ៌ខៀវងងឹត ឈុតតែមួយទាំងប្រុស ទាំងស្រី នៅថ្ងៃបើកការប្រកួតកីឡាអូឡាំពិកទៅវិញ។ 

៦. ក្រូអាត

ជាក់ស្តែង គេបានថាសម្លៀកបំពាក់របស់ប្រទេសក្រូអាត ស្អាតដាច់គេ ប៉ុន្តែម៉ូតក្រឡាការ៉េ បែបនេះហាក់ដូចជា មិនចុះចំណោមទាល់តែសោះ។ ប្រភពមួយបាននិយាយថា អ្នកគាំទ្របាន ទៅរករឿងអ្នករចនាម៉ូត ឯកសណ្ឋាននេះទៀតផង ព្រោះវាហាក់ដូចជាសម្លៀកបំពាក់ មនុស្សជំនាន់ដើមយ៉ាងម៉េចមិនដឹងទេ។ 

៧. អៀរឡង់

ជនជាតិអាមេរិក បានធ្វើការស្តីបន្ទោស សម្លៀកបំពាក់របស់ ប្រទេសអៀរឡង់ ដោយមានតែពណ៌បែតង និងពណ៌ខៀវ ដែលនេះជាស្នាដៃរចនាម៉ូតរបស់ ក្រុមហ៊ុន New Balance របស់អាមេរិកផងដែរ។ 

៨. ស៊ុយអែត

ឯកសណ្ឋានពណ៌លឿងចាំង របស់ប្រទេស ស៊ុយអែត ត្រូវបានគេវាយប្រហារខ្លាំងបំផុត ក្នុងបណ្តាញសង្គម។ មតិក្នុងប្រព័ន្ធផ្សព្វផ្សាយ បានដាក់ឈ្មោះឯកសណ្ឋានរបស់ ស៊ុយអែត ថាជា “ឈុតរបស់ពិរុទ្ធជន” ទៀតផង៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត