គយគន់សម្រស់ កីឡាករប្រកួតនៅអូឡាំពិកទាំងនេះហើយ ពេញចិត្តស្តូក!

ប្រេស៊ីល៖ កីឡាអូឡាំពិកប្រចាំឆ្នាំ២០១៦ ប្រព្រឹត្តិទៅនាទីក្រុង Rio ប្រទេសប្រេស៊ីល ដោយក្នុងនោះ មានអត្តពលិកវ័យក្មេងជាច្រើន មកពីបណ្តាប្រទេសនៅជុំវិញពិភពលោកចូលរួមប្រកួតប្រជែង។ ការប្រកួតប្រជែងនេះបានចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៦ ហើយអត្តពលិកសង្ហាៗជាច្រើន កំពុងត្រៀមខ្លួនដណ្តើមយកពានរង្វាន់កីឡាអូឡាំពិកយ៉ាងសស្រាក់សស្រាំ។ ម្នាក់ៗសុទ្ធតែមានរូបរាងកាយរឹងមាំ បែបនេះស្រីៗបានឃើញហើយ ប្រាកដជាពេញចិត្តស្តូកតែម្តង។

ចង់ដឹងថាពួកគេ មានរូបរាងសង្ហាគួរឱ្យទាក់ទាញយ៉ាងណានោះ យើងទៅទស្សនាជាមួយគ្នា៖

១. លោក Luca Dotto៖ ជាកីឡាករហែលទឹកស្រស់សង្ហា មកពីប្រទេសអ៉ីតាលី។ គាត់មានសាច់ដុំធំៗដែលនារីៗភាគច្រើនប៉ងប្រាថ្នា។

២. លោកArthur Nory៖ បុរសកាយសម្ព័ន្ធមកពីប្រទេសជាម្ចាស់ផ្ទះប្រេស៊ីល មានរាងកាយដ៏ពោរេះពេញទៅដោយសាច់ដុំសែនសង្ហា និងភាពស្រស់ស្អាត អាចប្រាប់បានថាជាបុរសក្នុងសុបិនស្រីៗ។

៣.លោកAlex Ranghieri៖ កីឡាករបាល់ទះលើឆ្នេរខ្សាច់ មកពីប្រទេសអ៊ីតាលី មានរូបសម្រស់ស្រស់ស្អាត មិនចាញ់កីឡាដទៃប៉ុន្មានៗទេ។

៤.លោកCamilia Lacourt៖ អ្នកហែលទឹកពីប្រទេសបារាំង ដែលគ្រាន់តែសម្លឹងមើល ភ្នែកនារីៗច្បាស់ជារលាយបេះដូងមិនខាន។

៥.លោកLee Dae Hoon៖ អត្តពលិកផ្នែកកីឡាតៃក្វាន់ដូ មកពីប្រទេសកូរ៉េខាងត្បូង។ សង្ហា និងគួរឱ្យស្រលាញ់បែបនេះនារីៗពេញចិត្តស្តូក។

៦.លោកNing Zetao៖ កីឡាករហែលទឹកវ័យក្មេង អាយុ២៣ឆ្នាំ បានធ្វើឲ្យមហាជន ជាច្រើន ជាពិសេសនារីៗលង់ស្រឡាញ់។ គាត់មកពីប្រទេសចិន។

៧.លោកNathan Adrian៖ អ្នកហែលទឹកមកពីសហរដ្ឋអាមេរិក គាត់ជាមនុស្សមាន មន្តស្នេហ៍ ពោរពេញទៅដោយស្នាមញញឹមគួរឱ្យចាប់ចិត្ត។

៨.លោក Lee Yong Dae៖ កីឡាករវាយសីវ័យក្មេង មកពីប្រទេសកូរ៉េខាងត្បូង។ មួយតួខ្លួនទាំងមូលរបស់គាត់ បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាពិសេសគឺស្រីៗតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload