តារាស្រីថៃទាំងនេះ កម្ពស់ទាបៗមែនពិត តែមើលទៅគួរឲ្យស្រលាញ់!

ថៃ៖ ភាគច្រើនប្រិយមិត្ត តែងធ្លាប់គិតថា ឲ្យតែមានឈ្មោះជាតារា សុទ្ធតែមានកម្ពស់ខ្ពស់ស្រលះទាំងអស់ ដើម្បីឲ្យសាកសមនឹងតួសម្តែងប្រុស តែតាមការពិតទៅ ក៏មានតារាស្រីមួយចំនួនផងដែរ មានកម្ពស់មិនដល់១.៦០ម៉ែត្រផង។

គេហទំព័រថៃបានបង្ហាញនូវតារាស្រីល្បីៗ ដែលមានកម្ពស់ទាបៗ តែទទួលបានភាពល្បីល្បាញក្នុងរង្វង់សិល្បៈ មិនចាញ់តារាខ្ពស់ៗប៉ុន្មានទេ។  

តារាស្រីដែលត្រូវបានគេដឹងថា មានកម្ពស់មិនសូវខ្ពស់ តែមើលទៅគួរឲ្យស្រលាញ់ មានដូចជា នាង Mo Monchanok នាងJunji Junjera នាងSara Hohler នាង Toon Pimpawee នាងGybzy Wanida នាងJakjaan Akhamsiri នាងKhun four នាងGrand Panwarot និងនាងAir Phantilaជាដើម។

ហើយស្ទាយលេងខ្លួនរបស់តារាស្រីទាំងនោះ មិនមែនសង្កត់ធ្ងន់ តែលើការស្បែកជើងកែងចោទមួយមុខនោះទេ គឺបូកផ្សំនឹងការស្លៀកពាក់ ឲ្យបានសមសួនផងដែរ ដើម្បីមើលទៅលេចធ្លោ និងស្រស់ស្អាត។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រភាគច្រើន នៅតែសរសើរ និងបញ្ចេញយោបល់ ថា ទោះបីតារាស្រីទាំងអស់នោះ មិនសូវខ្ពស់ដូចគេ តែពួកគេនៅតែមើលទៅ Cute និងទាក់ទាញម្យ៉ាងម្នាក់៕

តោះមើលសម្រស់ និងស្ទាយលេងខ្លួនតារាស្រី ដែលមានកម្ពស់ទាបទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់តារាស្រីថៃមួយចំនួន គឺមានកម្ពស់ខ្ពស់ហួសពីការស្មាន ដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលបាន។

ចំពោះតារាស្រីថៃ ភាគច្រើន សុទ្ធតែមានលក្ខណ:សម្បត្តិ គ្រប់គ្រាន់ មិនថា សម្រស់ រូបរាង រឺក៏កម្ពស់ឡើយ គឺពួកគេល្អ ទាំងព្រមតែម្តង។ ហើយ ជាពិសេស កម្ពស់របស់ពួកគេ គឺពិតជាខ្ពស់ ខ្លាំងណាស់ ដែលអាចនឹងធ្វើឲ្យអ្នក មិនចង់ជឿថែមទៀតផង។ ក្នុងនោះដែរ តារាស្រីដែលត្រូវបាន គេដឹងថា មានកម្ពស់ខ្ពស់ជាងគេ មានដូចជា នាង Pancake Khemanit មានកម្ពស់ ១.៧៤ម៉ែត្រ

នាង Aum Patchrapa មានកម្ពស់ ១. ៦៨ម៉ែត្រ នាង Kwan Usamnee មានកម្ពស់ ១.៦៨ម៉ែត្រ នាង Yaya Urassaya មានកម្ពស់ ១.៧០ ម៉ែត្រ នាង Patricia Good មានកម្ពស់ ១.៧០ម៉ែត្រ នាង Chompoo Araya មានកម្ពស់ ១.៧០ម៉ែត្រ នាង Kimmy Kimberley មាន កម្ពស់ ១.៧១ម៉ែត្រ នាង Mai Davika ១.៧៣ម៉ែត្រ នាង Rita Sririta មានកម្ពស់១.៧៣ម៉ែត្រ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload