Seagate​ ​ផលិត​ ​SSD​ ​ទំហំ​ ​60 TB​ ​ប្រជែង​ ​Samsung

Seagate​ ​បាន​ដាក់​បង្ហាញ​នូវ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ ​SSD​ ​ជំនាន់​ថ្មី​ដែល​អាច​ផ្ទុក​ទិន្នន័យ​ដល់​ទៅ​ ​60TB​ ​ហើយ​ ​SSD​ ​នេះ​នឹង​ចេញ​លក់​​នា​ឆ្នាំ​ ​២០១៧។

 

Seagate​ ​ផលិត​ ​SSD​ ​ទំហំ​ ​60 TB​ ​ប្រជែង​ ​Samsung

 

ជា​មួយ​រូបរាង​ដ៏​តូច​ដែល​មាន​វិមាត្រ​ត្រឹម​ជាង​ ​៣ អ៊ិញ​ ​SSD​ ​ប្រភេទ​នេះ​អាច​ផ្ទុក​ទិន្នន័យ​ជា​រូបភាព​បាន​ដល់​ ​៤០០​ ​លាន​សន្លឹក​ ​និង​វីដេអូ​ប្រមាណ​ ​១២​ ​០០០​ ​រឿង។ ចំពោះ​តម្លៃ​ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ចេញ​នៅ​ឡើយ​ទេ​ ​តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា​អាច​លើស​ពី​ ​១០ ០០០​ ​ដុល្លារ។

 

អ្នក​វិភាគ​ផលិតផល​បច្ចេកវិទ្យា​អន្តរ​ជាតិ​ជា​ច្រើន​បាន​អះអាង​ថា​ ​ការ​បង្ហាញ​ខ្លួន​នៃ​ ​SSD​ ​ដ៏​ធំ​របស់​ ​Seagate​ ​ដើម្បី​ប្រកួតប្រជែង​ជា​មួយ​ ​SSD​ ​ទំហំ​ ​15TB​ ​ដែល​ ​Samsung​ ​ដាក់​លក់​នា​ពេល​បច្ចុប្បន្ន៕

 

អាន​បន្ត​ ​៖​ មូលហេតុ​​​​​ដំបូង​ឡើយ​ទូរ​ ATM មាន​លេខ​សម្ងាត់​ ៤ ខ្ទង់​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​verge