ចិន​បង្កើត​​បាន​កំណត់​ត្រា​ថ្មី មនុស្ស​យន្ត​ ១ ០០៧ គ្រឿង​រាំ​ព្រម​គ្នា

អំឡុង​ពេល​ព្រឹត្តិការ​ណ៍ Qingdao Beer Festival នៅ​ខេត្ត​ Shandong ដែល​ប្រារព្ធ​ឡើង​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ មាន​ការ​សម្ដែង​មួយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ស្ងើចសរសើរ​ខ្លាំង។

 

ចិន​បង្កើត​​បាន​កំណត់​ត្រា​ថ្មី មនុស្ស​យន្ត​ ១ ០០៧ គ្រឿង​រាំ​ព្រម​គ្នា

 

ការ​សម្ដែង​​រយៈ​ពេល​ ៦០​ វិនាទី​នោះ​ធ្វើ​ឡើង​ដោយ​មនុស្ស​​យន្ត​ពណ៌​ ស​ លាយ​ ក្រហម​ចំនួន​ ១​ ០០៧ គ្រឿង​​ ដែល​បាន​ជួយ​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ឲ្យ​ប្រទេស​ចិន​សម្រាប់​ “មនុស្ស​យន្ត​​ច្រើន​រាំ​ស្រុះ​គ្នា​ក្នុង​ពេល​តែ​មួយ”។ មនុស្ស​យន្ត​ដែល​សម្ដែង​នេះ​មាន​ម៉ូដែល​ QRC-2 ដែល​មួយ​គ្រឿង​ៗ មាន​កម្ពស់​ ៤៣,៨ ស.ម ហើយ​​ដើម្បី​ឲ្យ​ពួក​វា​រាំ​បាន​គេ​ធ្វើ​ការ​បញ្ជា​តាម​រយៈ​ទូរសព្ទ។

 

ចិន​បង្កើត​​បាន​កំណត់​ត្រា​ថ្មី មនុស្ស​យន្ត​ ១ ០០៧ គ្រឿង​រាំ​ព្រម​គ្នា

 

ទាំង​មនុស្ស​យន្ត​ និង​ ការ​សម្ដែង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​​រ៉ូបូត​ចិន​ Ever Win Company។ យោង​តាម​នាយក​ផ្នែក​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ការ​សម្ដែង​នេះ​ គឺ​ការ​បង្អាក់​ដំណើរ​នៃ​រលក​ប្រេកង់​នៅ​ពេល​បញ្ជា​មនុស្ស​យន្ត។

 

ចិន​បង្កើត​​បាន​កំណត់​ត្រា​ថ្មី មនុស្ស​យន្ត​ ១ ០០៧ គ្រឿង​រាំ​ព្រម​គ្នា

 

កាល​ពី​ដើម​ឆ្នាំ​​កន្លង​ទៅ​ធ្លាប់​មាន​ការ​បង្កើត​កំណត់​ត្រា​មនុស្ស​យន្ត​រាំ​ម្ដង​ដែរ​ ដោយ​ពេល​នោះ​មាន​មនុស្ស​យន្ត​ចំនួន​ ៥៤០ គ្រឿង​បាន​រាំ ហើយ​ការ​សម្ដែង​បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន​ចិន​ UBTECH Robotics Corp៕

 

​​​​ចុច​អាន៖ Seagate​ ​ផលិត​ ​SSD​ ​ទំហំ​ ​60 TB​ ​ប្រជែង​ ​Samsung

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable
​​​