តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី ទទួលមរណភាព

ខេត្តសៀមរាប ៖ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី កាលពី​អំឡុង​ម៉ោង​១​រសៀល ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ បាន​ទទួលមរណភាព​ហើយ ដោយសារ​ជំងឺ​ទាច​ទឹក​ក្នុង​តំណាក់កាល​ចុង​ក្រោយ ។

អ្នកស្រី ឈុ​ន ណា​រី ត្រូវ​បាន​គេ​ដឹង​ថា បាន​កើត​ជំងឺ​ទាច​ទឹក​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​បាន​ធ្វើទុក្ខ​ខ្លាំង និង​បាន​ទទួលមរណភាព​កាល​រសៀល​នេះ ។ បច្ចុប្បន្ន សព​អ្នកស្រី​ត្រូវ​បាន​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ថ្ម​ក្រាម ខេត្តសៀមរាប ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកកាលពេលថ្មីកន្លងទៅនេះ រឿងដ៏ក្រៀមក្រំ ដែល កាលពីម៉ោង ៦ព្រឹក ត្រូវនៅថ្ងៃទី ០១ សីហា ឆ្នាំ២០១៦ កន្លងទៅ ដោយសារតែជំងឺដុះសាច់​ក្នុងខួរក្បាល នៅឯមន្ទីរពេទ្យរុស្សី។

នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមអ្នកសិល្បៈ ដូចជា អ្នកនាង ស៊ុុន ណារីម៉ូនីកា និងអ្នកនាង ចាន់ តារាទី បានបង្ហោះជាសារ និងរូបភាពដ៏គួរឲ្យសង្វេគ ពីលោក ហង្សផល្លីមធុរ៉ា ដែលគាត់បានទទួលមរណភាពក្នុងវ័យ ៥២ឆ្នាំ។ នៅក្នុងសារក៏បានឲ្យដឹងទៀតថា នាពេលនេះ ក្រុមគ្រួសាររបស់គាត់ បានខ្វះខាតថវិកាសម្រាប់ធ្វើបុណ្យ ដែលអ្នកនាងសំណូមពរ ឲ្យបងប្អូនទាំងអស់គ្នាជួយដល់រូបគាត់ផងដែរ។

គួរបញ្ជាក់ថា លោក ហង្សផល្លីមធុរ៉ា ធ្លាប់បានរៀបការជាមួយ នារីអនិកជនអាមេរិកម្នាក់ និងបានក្លាយជាថៅកែរោងចក្រកិនស្រូវ នៅឯខេត្ដបាត់ដំបង តែបែរជាធ្លាក់ខ្លួនក្រ ក្រោយពីលែងលែះប្រពន្ធ ជាមួយនឹងបញ្ហាគ្រួសារ ដែលអ្វីកាន់តែខ្លោចចិត្ដទៀតនោះ គឺរូបគាត់គ្មានប្រាក់ព្យាបាលខ្លួន នៅពេលដែលធ្លាក់ខ្លួនឈឺ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី ទទួលមរណភាព

តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី ទទួលមរណភាព

តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី ទទួលមរណភាព

តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី ទទួលមរណភាព