Justin Bieber ប្ដូរ​មក​ស្និទ្ធស្នាល​ជាមួយ​កូន​ស្រី​ម្ចាស់​បទ “Hello”

តារាចម្រៀងយុវវ័យល្បីឈ្មោះ Justin Bieber ហាក់ស្និទ្ធស្នាលនឹងតារាម៉ូដែលវ័យក្មេងម្នាក់ទៀតហើយគឺ Sofia Richie នៅពេលពួកគេត្រូវបានប្រទះឃើញហាត់ប្រាណជាមួយគ្នាកាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី ១០ខែសីហាកន្លងទៅនេះ តារាចម្រៀងកាណាដា Justin Bieber ត្រូវបានក្រុមអ្នកប្រមាញ់រូបប្រទះឃើញដើរហាត់ប្រាណជាមួយម៉ូដែលជើងថ្មី Sofie Richie នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នៅក្នុងរូបម្ចាស់បទ “As Long As You Love Me” ត្រូវបានគេឃើញញញឹមញញែមយ៉ាងស្រស់ខណៈកៀកកើយនឹងតារាបង្ហាញម៉ូដអាយុ ១៧ឆ្នាំរូបនេះ។ Sofia Richie គឺជាកូនស្រីរបស់តារាចម្រៀងល្បីឈ្មោះ Lionel Richie ម្ចាស់បទ “Hello”។ ស្រីស្អាតកើតឆ្នាំ១៩៩៩រូបនេះត្រូវបានគេឃើញចាកចេញពីផ្ទះរបស់ Justin កាលពីថ្ងៃអង្គារកន្លងទៅនេះ៕

 

ប្រភព៖ news.sabay


Justin Bieber ប្ដូរ​មក​ស្និទ្ធស្នាល​ជាមួយ​កូន​ស្រី​ម្ចាស់​បទ “Hello”

ជា វណ្ណា​រិ​ទ្ធ នាំ​ភរិយា​ និង ​កូនប្រុសទៅ​លំហែរ​កាយ​នៅ​សិង្ហ​បុរី​!

Justin Bieber ប្ដូរ​មក​ស្និទ្ធស្នាល​ជាមួយ​កូន​ស្រី​ម្ចាស់​បទ “Hello”

បទ​ថ្មី នី​កូ និពន្ធ​ខ្លួនឯង ច្រៀង​ខ្លួនឯង​ចេញមក​កក្រើក​ខ្លាំង​! (​មាន​វីដេអូ​)