រឿងក្តៅគគុកនៅស្រុកថៃ នាង ប៉ែម តារាម៉ូដែលសិចស៊ី ត្រូវប្រពន្ធដើមសម្រាតខោអាវដេញចេញពីបន្ទប់ខុនដូ

រយៈពេល ៣-៤ ថ្ងៃកន្លងទៅនេះ នៅស្រុកថៃកំពុងតែវិភាគរឿងនាង «ប៉ែម» ស៊ុភក្តិវដ្តី ដេកស៊ុង ឬ នាង «Side Line» អ្នកចម្រៀង និង ជាតារាបង្ហាញម៉ូដសិចស៊ីល្បីស្រុកថៃ ដ៏ក្តៅគគុក ដែលត្រូវប្រពន្ធដើមដេញចេញពីបន្ទប់ក្នុងសភាពអាក្រាកកាយ ដែលរូបភាពនេះត្រូវគេថតឃ្លីបវីដេអូបង្ហោះពេញពិភពលោក ហើយត្រូវសារព័ត៌មាន The Sun, Dailymail និង Mirror ផ្សាយពីហេតុការណ៍ប្រពន្ធដើម ដេញប្រពន្ធចុង ក្រោយពីស៊ើបដឹងថា ប្តីកំហូចនាំមកដេកក្នុងបន្ទប់ ។

បន្ទាប់ពីមានរឿងដ៏អាម៉ាសពេញពិភពលោកមក នាង ប៉ែម ខ្មាសអស់អ្នករាល់គ្នា ខូចចិត្ត ឮថាចង់សម្លាប់ខ្លួនទៀតផង ។

មានការផ្សាយថា នាង ប៉ែម ជាប្រពន្ធចុង ប៉ុន្តែវេបសាយ Mirror បានសរសេរថា នាង មិនបានដឹងភាគីបុរសមានប្រពន្ធរួចហើយឬនៅទេ នាងក៏មកដេកជាមួយគ្នាក្នុងលើកនេះ ជាលក្ខណៈជាស្រីរកលុយ ។

ក្រោយពីសំងំខ្មាស់គេអស់៥ ថ្ងៃមក នៅថ្ងៃទី ៩ ខែសីហាកន្លងទៅ នៅក្នុងហ្វេសប៊ុក Cup E នាងបានបញ្ចេញរូបភាពដ៏សែនសិចស៊ីក្នុងទស្សនាវដ្តី Cup E ខនសេប ព្រមជាមួយនឹងចំណងជើងថា « Give Me One More Chance…» «សូមផ្តល់ឱកាសឱ្យនាងខ្ញុំម្តងទៀត» ។

មាន Comments របស់ប្រិយមិត្តជាច្រើនបានលើកទឹកចិត្តនាង ប៉ែម ឱ្យតស៊ូឡើងវិញ កុំកំសាក ពួកយើងជួយលើកទឹកចិត្ត… ។

តាមពិតរឿងនេះពេលកើតឡើងថ្មីៗមានឃ្លីបវីដេអូ ប៉ុន្តែយើងអត់បានទទួល ៕

ប្រភព៖ មតិអ្នក


Related Posts