ព្រឹក​មិ​ញ នាំ​គ្នា​រោម​មើល​នៅ​ស្ពាន​អាង​ក្រពើ

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​នៅ​ក្បែរ​ស្ពាន​អាង​ក្រពើ ស្ថិត​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ភ្ញាក់ផ្អើល​នេះ​បង្ក​ឡើង​ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​​ទៅ​​ចោមរោម​មើល​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹកស្ទឹង​សៀមរាប ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ស្លាប់​នៅ​ទឹកស្ទឹង​សៀមរាប​នេះ ពួក​គាត់​អត់​មាន​អ្នក​ណា​ស្គាល់​ទេ ឃើញ​គេ​រោម​មើល​ក៏​ឈប់​ម៉ូតូ​ទៅ​មើល​នឹង​គេ​ទៅ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង សមត្ថកិច្ច​នគរបាល​មក​ដល់​ភា្ល​ម​ៗ រួច​ស្រង់​សព​ឡើង​មក​លើ​តែ​ម្តង​ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ភ្លាម​ៗ​ផង​ដែរ ។