CR7 ​បរិច្ចាគ​ប្រាក់​ជួយ​ជន​រង​គ្រោះ​ ដែល​អគ្គីភ័យ​​​ឆេះ​ផ្ទះ​​អស់​៤០​ខ្នង

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​នឹង​​​បរិច្ចាគ​​​ប្រាក់​យ៉ាង​ច្រើន​​ ​ជួយ​ដល់​ជន​រង​គ្រោះ​ ដែល​អគ្គីភ័យ​ឆាបឆេះ​លំនៅឋាន​របស់​ពួកគេ​អស់​៤០​​ខ្នង​ នៅ​កោះ​ ​Madeira ​ប្រទេស​​កំណើត​របស់​ខ្លួន​ព័រទុយហ្គាល់។

 

CR7 ​បរិច្ចាគ​ប្រាក់​ជួយ​ជន​រង​គ្រោះ​ ដែល​អគ្គីភ័យ​​​ឆេះ​ផ្ទះ​​អស់​៤០​ខ្នង

Cristiano Ronaldo ប្រធាន​ក្រុម​ព័រទុយហ្គាល់ របស់​ក្លឹប​ Real Madrid

 

សារព័ត៌មាន​ RTE បាន​ឲ្យ​ដឹង​ថា ​អគ្គីភ័យ​​បាន​ឆាប​ឆេះ​​នៅ​លើ​កោះ​ Madeira ​យ៉ាង​សន្ធោសន្ធៅ​​​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​ហើយ​រហូត​ទល់​ពេល​នេះ​ មាន​អ្នក​ស្លាប់​ចំនួន​៤​នាក់ ឆេះ​ផ្ទះ​អស់​ប្រហែល​៤០​ខ្នង និង​ប្រជាជន​ប្រមាណ​១០០០​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ។ អគ្គីភ័យ​នេះ​ បង្ក​ឡើង​ដោយ​ជន​អនាមិក​លួច​ដុត ហើយ​​ជន​បង្ក​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ហើយ។ ប៉ុន្តែ​ដោយសារ​នៅ​លើ​កោះ​មាន​ខ្យល់​ខ្លាំង និង​កម្ដៅ​ខ្លាំង ​ធ្វើ​ឲ្យ​អគ្គីភ័យ​​ឆាប់​ឆេះ​កាន់​តែ​ខ្លាំង​ឡើង រហូត​ដល់​អេស្ប៉ាញ និង​អ៊ីតាលី បញ្ជូន​​យន្តហោះ​ទៅ​ជួយ​ពន្លត់។

 

CR7 ​បរិច្ចាគ​ប្រាក់​ជួយ​ជន​រង​គ្រោះ​ ដែល​អគ្គីភ័យ​​​ឆេះ​ផ្ទះ​​អស់​៤០​ខ្នង

 
​Sic Noticias​ ​សារព័ត៌មាន​ព័រទុយហ្គាល់ បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ នឹង​ជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​​យ៉ាង​ច្រើន​ដល់​ជន​រង​គ្រោះ​ នៅ​ស្រុក​កំណើត​របស់​ខ្លួន។ សេចក្ដីរាយការណ៍ ពុំ​បាន​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ CR7 ជួយ​នោះ​ទេ ​គ្រាន់​តែ​បញ្ជាក់​ថា កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ នឹង​ជួយ​​ប្រជាជន​នៅ​​កោះ​នោះ​ច្រើន​បំផុត តាម​ដែល​ពួកគេ​ត្រូវ​ការ ហើយ​ Ronaldo ក៏​បាន​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​នៅ​កោះ​ Madeira ​លោក​ Miguel Albuquerque ​រួច​រាល់​ហើយ​ដែរ៕

 

CR7 ​បរិច្ចាគ​ប្រាក់​ជួយ​ជន​រង​គ្រោះ​ ដែល​អគ្គីភ័យ​​​ឆេះ​ផ្ទះ​​អស់​៤០​ខ្នង

 

CR7 ​បរិច្ចាគ​ប្រាក់​ជួយ​ជន​រង​គ្រោះ​ ដែល​អគ្គីភ័យ​​​ឆេះ​ផ្ទះ​​អស់​៤០​ខ្នង

 

* Ronaldo បង្ហោះ​​រូប​ភាព​​​យប់​មិញ ទាក់​ទង​នឹង​អគ្គីភ័យ​ខាង​លើ៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals