ទឹក​ក្រឡុក ដែល​ជួយ​បង្កើន “​ទឹកដោះ​ម្តាយ​”

ទឹក​ក្រឡុក ដែល​ជួយ​បង្កើន “​ទឹកដោះ​ម្តាយ​”

​ខាងក្រោម​នេះ គឺជា​ទឹកក្រឡុក​ផ្លែឈើ ដែល​ស្ត្រី​មាន​ផ្ទៃពោះ អាច​ញ៉ាំ​បាន ដើម្បី​ជួយ​បង្កើន​ទឹកដោះ សម្រាប់​កូនបៅ​។​

​គ្រឿងផ្សំ​
•​    ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ១ ពែ​ង​
•​    ​ចេក កន្លះ​ផ្លែ​
•​    ​បឺរី​ខៀវ ១ ពែ​ង​
•​    ​ក្រែម​ធ្វើ​ពី​សណ្តែកដី ២ ស្លាបព្រា​បាយ​។​

​វិធី​ធ្វើ​
•​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា​
•​    ​ក្រឡុក​ឲ្យ​ម៉ត់​ល្អ​
•​    ​អ្នក​អាច​បន្ថែម​ទឹកកក​បន្តិច ដើម្បី​ឲ្យមាន​រសជាតិ​ឆ្ងាញ់​។​

​សារធាតុចិញ្ចឹម​ដែល​មាន​នៅក្នុង​នោះ ៖
១. កាល់ស្យូម​
២. ជាតិ​ខ្លាញ់​
៣. ជាតិ​សរសៃ​
៤. ជាតិ​ស្ករ​
៥. សូ​ដ្យូ​ម​
៦. ជាតិ​ដែក​
៧. សូ​ដ្យូ​ម​។​

​ប្រភព ៖ Parents
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។