ក្រសួង​ប្រកាស​ចាត់​​វិធានការ​ក្ដៅ​ប្ដឹង​ទៅ​តុលាការ​​ដល់​ម្ចាស់​យានយន្ដ​ដឹក​លើស​ទម្ងន់

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសដាក់ចេញនូវវិធានការ ក្ដៅដល់ម្ចាស់យានយន្ដ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ប្រសិនបើនៅបន្ដប្រហើនដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រសួងចាក់វិធានការក្តីឃាត់រថយន្តទុករយៈ ពេល១ឆ្នាំ និងបិទការធ្វើអាជីវកម្មរយៈពេល១ឆ្នាំ ព្រមទាំងប្ដឹងទៅតុលាការ។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម វ៉ា ស៊ីមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងកាលព្រឹកថ្ងៃទី១០ ខែសីហាម្សិលមិញ។
ក្រសួង​ប្រកាស​ចាត់​​វិធានការ​ក្ដៅ​ប្ដឹង​ទៅ​តុលាការ​​ដល់​ម្ចាស់​យានយន្ដ​ដឹក​លើស​ទម្ងន់
ទាក់ទងនឹងបន្តប្ដឹងទៅតុលាការនេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងនៅ កំពុងពិចារណា និងពិភាក្សាផ្ទៃក្នុងនៅឡើយថាតើគួរចាប់ អនុវត្តន៍នៅពេលណា។ ប៉ុន្តែនៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ ក្រសួងសាធារណការនឹងចាប់ផ្ដើមត្រួតពិនិត្យការតទ្រុងយានយន្ដដែលដាក់ខុសបច្ចេកទេស ដែលជាវិធានការមួយ សម្រាប់ចូលរួមកាត់បន្ថយការដឹកលើសទម្ងន់កំណត់ផងដែរ។

អ្នកនាំពាក្យរូបនេះបានអះអាងទៀតថា កន្លងមកក្រសួងសាធារណការ បានចាត់វិធានការផាក ពិន័យខ្លាំងៗ ដែលធ្វើឱ្យម្ចាស់យានយន្ដ មួយចំនួនមានការរួញរាក្នុងការដឹកជញ្ជូនលើស ទម្ងន់កំណត់ ពីព្រោះតែការទទួលបានប្រាក់ចំណេញពី ការដឹកលើសទម្ងន់នេះ មិនអាចទប់ទល់ជាមួយនឹងប្រាក់ផាកពិន័យរបស់សមត្ថកិច្ចបាននោះ។
ក្រសួង​ប្រកាស​ចាត់​​វិធានការ​ក្ដៅ​ប្ដឹង​ទៅ​តុលាការ​​ដល់​ម្ចាស់​យានយន្ដ​ដឹក​លើស​ទម្ងន់
សូមបញ្ជាក់ថា សម្រាប់ខែកក្កដាឆ្នាំ២០១៦នេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់បានរកឃើញថាក្នុងខែកក្កដា ឆ្នាំ២០១៦នេះ គណៈកម្មាធិការ ដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើស ទម្ងន់កម្រិតកំណត់ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ចំនួន១៩០គ្រឿង និងពិន័យ បានថវិកាសរុបចំនួនជិត៤៦០លានរៀល៕

ប្រភព៖ kqube

  • ក្រសួង​ប្រកាស​ចាត់​​វិធានការ​ក្ដៅ​ប្ដឹង​ទៅ​តុលាការ​​ដល់​ម្ចាស់​យានយន្ដ​ដឹក​លើស​ទម្ងន់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: