ប្រទះ​ឃើញកូន​ស្រី​ច្បង​លោក​ អូបាម៉ា ជក់​បារី​និង​រាំ Twerk នៅ​ទី​សាធារណៈ

កូន​ស្រី​ច្បង​របស់​ប្រជាធិបតេយ្យ​អាមេរិក បារ៉ាក់ អូបាម៉ា គឺ​នាង ម៉ាលា អូបាម៉ា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ជក់បារី នៅក្នុង​ពិធីបុណ្យ​តន្រ្តី​មួយ តាម​រយៈ​វីដេអូ​ឃ្លីប​មួយខ្សែ។ នាង ម៉ាលា វ័យ១៨ឆ្នាំ មិន​ត្រឹម​តែ​បាន​ជក់បារី​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​បាន​បញ្ចេញ​ក្បាច់​រាំ​គ្រវី​ចង្កេះ (Twerk) ថែម​ទៀតផង នៅក្នុង​ពិធីបុណ្យ​តន្រ្តី Lollapalooza Music Festival ក្នុង​ទីក្រុង Chicago សហរដ្ឋអាមេរិក។

 

 

គួរបញ្ជាក់ថា លោក អូបាម៉ា ធ្លាប់​បាន​សារភាព​ថា​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ក្នុង​យុវវ័យ​របស់​គាត់ ដោយ​បង្ហើប​ថា​គាត់​បាន​ជក់បារី និង​ប្រើប្រាស់​សារជាតិ​កូកាអ៊ី​បន្តិចបន្តួច នៅ​ក្នុង​វិទ្យាល័យ និង​មហាវិទ្យាល័យ។

 

យ៉ាងណាមិញ នាង ម៉ាលា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជាមួយ​មិត្តភ័ក្ដិ​ស្រី​ម្នាក់ មាន​ឈ្មោះ​ថា Mac Miller កំពុង​ឈរ​តម្រង់​ជួរ ក្នុង​ពិធីបុណ្យ​តន្រ្តី​នោះ កាល​ពី​ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ៕

 

ប្រទះ​ឃើញកូន​ស្រី​ច្បង​លោក​ អូបាម៉ា ជក់​បារី​និង​រាំ Twerk នៅ​ទី​សាធារណៈ

 

 ប្រទះ​ឃើញកូន​ស្រី​ច្បង​លោក​ អូបាម៉ា ជក់​បារី​និង​រាំ Twerk នៅ​ទី​សាធារណៈ

 

ចុចអាន៖កូន​ស្រី អូបាម៉ា ​ទៅ​ធ្វើការ​នៅ​ភោជនីយដ្ឋាន អំឡុង​ពេល​ទំនេរ​ពី​ការ​សិក្សា​

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ yahoo