អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?

6 Videos


កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងស្រី យ៉ាង យីងយីង (Angela Tong) បានធ្វើឲ្យប្ដីរបស់នាង លោក ឈៀន ចាលឹ (Chin KaLok) រំភើបស្ទើរស្រក់ទឹកភ្នែកនៅក្នុងថ្ងៃខួបកំណើតវ័យ ៥១ ឆ្នាំរបស់តារាប្រុសរូបនេះ ។

អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?

ពិធីខួបកំណើតរបស់លោក ឈៀន ចាលឹ នេះដែរត្រូវបានប្រពន្ធបណ្ដូលចិត្តនាង យ៉ាង យីងយីង រៀបចំឲ្យជាលក្ខណៈគ្រួសារតូចមួយដោយមានតែគេពីរប្ដីប្រពន្ធ និង កូនស្រីតូចៗពីនាក់តែប៉ុណ្ណោះ ដោយក្នុងឱកាសនោះ នាង យ៉ាង យីងយីង តុបតែងខ្លួនជាលោក សង្ឃថាំងចេង ហើយចំណែកលោក ឈៀន ចាលឹ តែខ្លួនជាមហាទេពសុនអ៊ូខុង ។

អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?

ថ្វីបើពិធីខួបកំណើតរបស់តួអង្គមេទ័ពភ្នែកបី យ៉ាងចៀន ក្នុងរឿង «យុទ្ធសិល្ប៍កុមារទេពណាចា ២០០១» មិនមានភាពអ៊ូអរយ៉ាងណាក្ដី ក៏យើងអាចដឹងតាមរយៈរូបថតបានដែរថា ក្រុមគ្រួសាររបស់ពួកគេពិតជាមានសុភមង្គលបំផុត ។

អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?

គួរបញ្ជាក់ដែរថាតារាប្រុសឈានចូលវ័យ ៥១ ឆ្នាំលោក ឈៀន ចាលឹ និង តារាស្រីវ័យ ៤១ ឆ្នាំ យ៉ាង យីងយីង បានចូលរោងការជាមួយគ្នាក្នុងឆ្នាំ ២០១២ បន្ទាប់ពីបានសាងស្នេហារយៈពេល ៥ ឆ្នាំ ។ បច្ចុប្បន្នពួកគេទាំងពីរបានបង្កើតចំណងដៃកូនស្រីពីរនាក់ដោយម្នាក់ឈ្មោះ អាលីហ្សា (Alyssa) អាយុ ៣ ឆ្នាំ និង ម្នាក់ទៀតអាយុ ១១ ខែ ឈ្មោះ កាស ស៊ីឌី(Kassidy) ។

អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?

លោក ឈៀន ចាលឹ និង ប្រពន្ធនាង យ៉ាង យីងយីង បានសហការជាមួយគ្នាដំបូងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ TVB កាលពីឆ្នាំ ២០០១ គឺរឿង «យុទ្ធសិល្ប៍កុមារទេពណាចា ២០០១» ឬ «Gods of Honour» ហើយនៅក្នុងសាច់រឿងនោះពួកគេទាំងពីរនាក់គឺជាសត្រូវស៊ីសាច់ហុតឈាមជាមួយគ្នា ដោយនាង យ៉ាង យីងយីងដើរតួជាបិសាចចាប៉ី ផៃផា ៕ (ប្រភព៖ ចាយនីសស្តា) កុសល

អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?អីយ៉ា​ស​! បិសាច​ចាប៉ី ផៃ​ផា និង មេទ័ព​ភ្នែក​បីយ៉ាង​ចៀន ប្រយុទ្ធ​គ្នា​នៅតែ​ក្នុង​រឿង​ទេ តែ​រឿង​ពិត​…?