គុណសម្បត្តិនៃសំបកខ្ទឹមបារាំង ដឹងហើយអ្នកច្បាស់ជា លែងបោះវាចោលមិនខាន!

ខ្ទឹមបារាំងគឺជាផ្នែកមួយនៃបន្លែដែលមានប្រជាប្រិយភាពបំផុត នៅក្នុងពិភពលោក សម្រាប់ការចម្អិនអាហារ។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ និងថែមទាំងមាន អត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើនយ៉ាងទៀត តាំងពីសាច់រហូតដល់សំបក។ ក៏ប៉ុន្តែជាទូទៅមិនសូវមានអ្នកណាបានដឹងពីគុណសម្បត្តិនៃសំបកខ្ទឹមបារាំងនោះទេ គឺតែងតែបោះវាចោលទៅក្នុងធុងសំរាមរាល់លើក។

អ្នកដឹងទេ តាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញគំនិតស្របគ្នាជារួមមួយថា សំបកខ្ទឹមបារាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយ។ លើសពីនេះវាអាច ជួយឱ្យសុខភាពទូទៅរបស់អ្នក មានភាពល្អប្រសើរជារៀងរាល់ថ្ងៃ ព្រោះវាសម្បូរ ទៅដោយសារជាតិសរសៃ carotenoids និង flavones ដែលអាចជួយរក្សាបាននូវស្បែក ដ៏មានសុខភាពល្អជានិច្ច។

ដូចគ្នានេះផងដែរ វាក៏មានផ្ទុកនូវសារធាតុ Quercetin ដែលជួយការពារការស្ទះ សរសៃឈាម និងកាត់បន្ថយសម្ពាធឈាម ព្យាបាលអាការៈគេងមិនលក់ ប្រឆាំងនឹង បាក់តេរីនៃជម្ងឺមហារីក និងប្រឆាំងមេរោគផ្សិតនានាផងដែរ។ ក្រៅពីនេះតាមការ សិក្សាស្រាវជ្រាវដទៃទៀត ក៏បានបង្ហាញថា សំបកខ្ទឹមបារាំងជួយអនុញ្ញាតឱ្យ ពោះវៀនធំដំណើរការបានត្រឹមត្រូវ កម្ចាត់បាក់តេរីអាក្រក់ កាត់បន្ថយការប្រមូលផ្តុំនៃ ជាតិពុលពីពោះវៀន ត្រួតពិនិត្យសារធាតុ PH ក្នុងឈាម និងទប់ស្កាត់ការបង្កើត កោសិកាមហារីកនៅផ្នែកណាមួយនៃរាងកាយ។

#បន្ថែមពីលើនេះសំបកខ្ទឹមបារាំង ក៏អាចជួយព្យាបាលជម្ងឺជាច្រើនមុខទៀតដូចជា៖

-ជំងឺទឹកនោមផ្អែមប្រភេទ២ (Type 2 Diabetes)

-ជំងឺដាច់សរសៃឈាមបេះដូង

-ព្យាបាលបញ្ហានៃជំងឺក្រពះពោះវៀន

-ជួយសម្រកទម្ងន់

-និងជំងឺមហារីកពោះវៀនធំ។

#ក្រៅពីនេះយើងក៏មាននូវរូបមន្ត សម្រាប់ធ្វើទឹកតែពិសា ពីសំបកខ្ទឹមបារាំង មកផ្ញើប្រិយមិត្តផងដែរគឺ៖ ចាប់ផ្តើមដោយការប្រមូលសំបកខ្ទឹមបារាំងដាក់ទៅក្នុង ដបកែវស្អាតណាមួយ បន្ទាប់មកចាក់ទឹកក្តៅចូលពីលើវា បិទគំរបឱ្យជិត និងទុកចោលរយៈ ពេលប្រហែល១៥នាទី។ ក្រោយមកយកវាមកផឹកភ្លាមៗ ឬអាចធ្វើ ផឹកមុនពេលចូលគេងជាប្រចាំថ្ងៃក៏បាន ដូចគ្នានោះអ្នកនឹងភ្ញាក់ផ្អើលជាមួយលទ្ធផល នៅថ្ងៃបន្ទាប់។

ចំណាំ៖ ចំពោះសំបកខ្ទឹមបារាំងមិនណែនាំឱ្យស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះ កូនទទួលទាននោះទេ។ គួរបរិភោគត្រឹមតែសាច់របស់វាបានហើយ ទើបជាការល្្អ សម្រាប់មាតា និងទារកក្នុងផ្ទៃ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គុណសម្បត្តិនៃសំបកខ្ទឹមបារាំង ដឹងហើយអ្នកច្បាស់ជា លែងបោះវាចោលមិនខាន!