ប្រទេស​ថៃ​ ​ផ្ដើម​ប្រើ​ស៊ីមកាត​តាម​ដាន​អ្នក​ទេសចរណ៍​

រដ្ឋាភិបាល​យោធា​ថៃ​ទើប​បញ្ចេញ​ស៊ីមកាត​ប្រភេទ​ថ្មី​ដែល​អាច​ដឹង​បាន​ច្បាស់​ពី​ទី​តាំង​របស់​អ្នក​ប្រើប្រាស់​ ​ហើយ​ស៊ីម​ប្រភេទ​នេះ​គឺ​សម្រាប់​លក់​ឲ្យ​តែ​អ្នក​ទេសចរណ៍។

 

ប្រទេស​ថៃ​ ​ផ្ដើម​ប្រើ​ស៊ីមកាត​តាម​ដាន​អ្នក​ទេសចរណ៍​

ភ្ញៀវទេសចរណ៍បរទេសនៅវិថី Khao San ទីក្រុងបាងកក

 

យោង​តាម​សម្ដី​របស់​អគ្គលេខាធិការ​ ​នៃ​គណៈកម្មការ​ទូរគមនាគមន៍​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​លោក Thakorn Tanthasit បាន​ឲ្យ​ដឹង​ថា​ គម្រោង​នេះ​គឺ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ​ ​ហើយ​ក៏​អាច​គ្រប់​គ្រង​និង​ទប់​ស្កាត់​បាន​ទាន់​ពេល​លើ​បទ​ល្មើស​បច្ចេកវិទ្យា​ឆ្លង​ដែន​នានា។

 

លោក Thakorn Tanthasit បន្តថា វិធី​​នេះប្រទេសម៉ាឡេស៊ីក៏​អនុវត្ត ហើយ​ជាលទ្ធផលពួក​គេ​អាច​ដឹង​ច្បាស់ពីសកម្មភាព​នានា​របស់​អ្នក​ទេសចរណ៍ទាំងឡាយ។ គម្រោង​នេះ​ ​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ ​៦​ ​ខែ​ខាង​មុខ​ ​ខណៈ​ពេល​បច្ចុប្បន្ន​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ការ​សាក​ល្បង​ជា​បណ្ដើរៗ។

 

ចំពោះគម្រោងស៊ីមថ្មីនេះ មានមតិជាតិនិងអន្តរជាតិ​ជាច្រើនបាន​លើកឡើងថា គឺបាន​បង្ហាញ​កាន់​តែ​ច្បាស់​ពីវិធីកាត់បន្ថយសេរីភាព​លើការបញ្ចេញមតិ និងសិទ្ធសេរីភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុង​ប្រទេស៕

 

អាន​បន្ត​ ​៖​ ចិន​បង្កើត​​បាន​កំណត់​ត្រា​ថ្មី មនុស្ស​យន្ត​ ១ ០០៧ គ្រឿង​រាំ​ព្រម​គ្នា

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​asiancorrespondent