តារា​ប្រុស​ដែល The Rock រិះគន់​ថា​គ្មាន​វិជ្ជាជីវៈ​ជា Vin Diesel?

មិន​ដល់​៤៨​ម៉ោង​ បន្ទាប់​ពី​តារា​សម្ដែង Dwayne Johnson (The Rock)  បង្ហោះ​វីដេអូ​នៃ​ការ​ថត​​សប្ដាហ៍​ចុងក្រោយ​រឿង “Fast 8” លើ​បណ្ដាញ​សង្គម​និង​រិះគន់​តារា​ប្រុស​មួយ​ចំនួន សេចក្ដីរាយការណ៍​មួយ​ចេញ​ថា តារា​សម្ដែង Vin Diesel បាន​ដើរ​ចេញ​អំឡុង​ពេល​ថត​​ក្នុង​ការ​ថត​​សប្ដាហ៍​ចុងក្រោយ​នោះ។

 

តារា​ប្រុស​ដែល The Rock រិះគន់​ថា​គ្មាន​វិជ្ជាជីវៈ​ជា Vin Diesel?

 

តារា​វ័យ​៤៩​ឆ្នាំ Vin ដែល​ថត​រឿង​ស៊េរី​ប្រណាំង​ឡាន​នេះ​តាំង​ពី​​បង្កើត​វគ្គ​ដំបូង បាន​បញ្ឈប់​ការ​ថត​ឈុត​ចុងក្រោយ​​របស់​ខ្លួន បន្ទាប់​ពី​ថត​បាន​មួយភ្លែត។ នេះ​បើ​តាម mirror។ ផ្អែម​តាម TMZ វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា Vin ដែល​គិត​ថា​ខ្លួន​អាច​ជំនួស​​បាន​មនុស្ស​គ្រប់គ្នា​ ក្នុង​ចំណោម​តារា​សម្ដែង​និង​ក្រុម​ការងារ​ទាំង​​ឡាយ​ក្នុង​រឿង “Fast 8” ​បាន​ប្រមូល​ក្រុម​ការងារ​ទាំងអស់​រួច​និយាយ​ខ្លី​ថា លោក​បញ្ចប់​ការ​ថត​ហើយ។

 

ចំពោះ​រឿង​រិះគន់​ថា​គ្មាន​វិជ្ជាជីវៈ គេ​បាន​ចោទ​ថា The Rock ទំនង​សំដៅ​ទៅ​មិត្ត​រួម​សម្ដែង Vin Diesel ប៉ុន្តែ​អ្នក​​ទាំង​ពីរ​ត្រូវ​បាន​ហៅ​មក​ជួបជុំ​ដើម្បី​ដោះ​ស្រាយ​តាម​សន្តិវិធី​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី The Rock សរសេរ​ពាក្យ​ឌឺដង​កាល​ពី​ថ្ងៃ​ច័ន្ទ។ “Fast 8″ ដែល​ជា​វគ្គ​ទី​៨​នៃ​ភាពយន្តស៊េរី Fast & Furious នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១២ ខែ មេសា ឆ្នាំ ២០១៧ ដែល​មាន​តារា​ហូលីវូដ​សំខាន់​ចូលរួម​សម្ដែង​មាន Vin Diesel, Dwayne Johnson, Scott Eastwood និង Tyrese Gibson ជាដើម៕

 

តារា​ប្រុស​ដែល The Rock រិះគន់​ថា​គ្មាន​វិជ្ជាជីវៈ​ជា Vin Diesel?

 

តារា​ប្រុស​ដែល The Rock រិះគន់​ថា​គ្មាន​វិជ្ជាជីវៈ​ជា Vin Diesel?

 

ចុចអាន៖The Rock រិះគន់​តារា​​ប្រុស​ក្នុង​រឿង “Fast 8” មួយ​ចំនួន​ថា គ្មាន​វិជ្ជាជីវៈ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror.