តួ​ប្រុស​បទ “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” រំលឹក​រឿង​មិន​អាច​បំ​ភ្លេច​បាន​

ហៃ ប៉ោហុង ដែល​ជា​តួ​ប្រុស​ក្នុង​បទ “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង​”​ បាន​ប្រាប់​ពី​រឿង​រ៉ាវ​​ដែល​ខ្លួន​ចង​ចាំ​មិន​ដែល​ភ្លេច​ក្នុង​ជីវិត​ពេល​ដែល​ខ្លួន​ឯង​មក​រស់​នៅ​ភ្នំពេញ​ម្នាក់​ឯង។

 

តួ​ប្រុស​បទ “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” រំលឹក​រឿង​មិន​អាច​បំ​ភ្លេច​បាន​

 

រឿង​នោះ គឺ​ពាក់​ព័ន្ធ​នឹង​ខ្លួន​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ។ ប៉ោហុង បាន​ប្រាប់​ថា​៖ លោក​ចាក​​ចេញ​ពី​ខេត្ត ​បន្ទាយមានជ័យ ​​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពី​លោក​មាន​អាយុ​១៣​ឆ្នាំ​មក​ម្លេះ​ ដើម្បី​បន្ត​ការ​សិក្សា​​ថ្នាក់​វិទ្យាល័យ​នៅ​ទីក្រុង​ តែ​ជា​អកុសល​លោក​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​។

“ខ្ញុំ​ក្មេង​ខ្លាំង​ណាស់​ពេល​ហ្នឹង​ ខ្ញុំ​ត្រូវ​ប្រឈម​មុខ​គ្រប់​បែប​យ៉ាង​ចំពោះ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​តែ​ម្នាក់​ឯង​ តែ​ទាល់​តែ​ពេល​ខ្ញុំ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ទើប​ខ្ញុំ​ដឹង​ថា​​មាន​មនុស្ស​ជា​ច្រើន​ដែល​បារម្ភ​ពី​ខ្ញុំ​ជា​ពិសេស​ម៉ាក់​ប៉ា​របស់​ខ្ញុំ​តែ​ម្ដង”៕

 

ទស្សនា​វីដេអូ​បក​ស្រាយ​ពី ប៉ោហុង៖

 

 

​អត្ថបទ៖ SAMEDY