ញាក់សាច់! មើលការរៀបចំ ក្នុងផ្ទះដ៏ស្កឹមស្កៃរបស់ Aum Patcharapa ស្រស់ស្អាតដូចឋានសួគ៌!

ថៃ៖ ផ្ទះថ្មីរបស់កំពូលតារាស្រីថៃ Aum Patcharapa បានធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញទំហំផ្ទះដ៏សែនធំ និងការរៀបចំយ៉ាងប្រណីត។

នាពេលបច្ចុប្បន្ន តារាស្រីរូបនេះ មិនសូវចេញមុខក្នុងសង្គមសិល្បៈប៉ុន្មានទេ ព្រោះតែរវល់ពិនិត្យ និងមើលការខុសត្រូវ ផ្ទះដ៏ស្រស់ស្អាតរបស់នាង។ ហើយបើតាមប្រភពព័ត៌មានថៃមួយបានឲ្យដឹងថា ផ្ទះរបស់នាង បានចំណាយប្រាក់ មិនក្រោម១០០ លានបាតនោះទេ (ប្រហែល២លានដុល្លារជាង)។   

ថ្មីៗនេះដែរ Aum Patcharapa តែងបង្ហាញរូបថតជាច្រើនសន្លឹក ក្នុងអ៊ិនស្តាក្រាម ពីទីធ្លាខាងមុខផ្ទះ សួនច្បារ អាងហែលទឹក និងដេគ័រយ៉ាងស្រស់ស្អាត នៅក្នុងផ្ទះរបស់នាង ដែលមើលទៅគួរឲ្យចង់រស់នៅយ៉ាងខ្លាំង។

ផ្ទះធំស្កឹមស្កៃ ដូចវិមានក្នុងរឿងនិទានរបស់នាង បានធ្វើឲ្យអ្នកគាំទ្រភាគច្រើនយល់ថា ចំណូលរបស់នាងក្នុងវិស័យសិល្បៈ និងជំនួញផ្សេងៗ ប្រហែលរកបានច្រើនខ្លាំងហើយ ទើបធ្វើឲ្យ នាងហ៊ានសម្រេចចិត្តធ្វើផ្ទះ ខ្ទង់លានដុល្លារ ឲ្យឪពុកម្តាយនាងរស់នៅយ៉ាងរីករាយបែបនេះ៕

តោះមើល ផ្ទះដ៏ស្រស់ស្អាតរបស់នាង Aum Patcharapa ទាំងអស់គ្នា ថាកប់យ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីថៃAum Patcharapa  បានបង្ហាញមុខ បុរសរូបសង្ហារកូរ៉េម្នាក់ ដែលធ្វើឲ្យអ្នកគាំទ្រគិតថា នាងព្យាយាមបញ្ឈឺចិត្តសង្សារនាង។

តារាសម្តែងស្រី នាង Aum Patcharapa ហាក់ដូចជាដើរកម្សាន្តច្រើន ជាមួយមិត្តភក្តិ ក្រោយលេចលឺពាក្យចចាមអារ៉ាមថា នាង និងសង្សារ ឈានទៅដល់ការបែកបាក់គ្នា។

ចំពោះរឿងរ៉ាវទាំងនេះ នាង Aum Patcharapa មិនទាន់ចេញមុខបកស្រាយនៅឡើយទេ ថាពួកគេពិតជាចែកផ្លូវគ្នាមែន ឬយ៉ាងណា។ ប៉ុន្តែគេឃើញថា នាងលែងបង្ហោះរូបជាមួយសង្សារនាងដូចលើកមុន ហើយថែមទាំង Unfollow សង្សារនាងចោល ក្នុងអ៊ិនស្តាក្រាមទៀតផង ដែលនេះទំនងជាហេតុផលមួយ ដែលធ្វើឲ្យអ្នកគាំទ្រភាគច្រើនគិតថា ពួកគេប្រហែលផ្តាច់ចំណងស្នេហ៍ត្រឹមតែប៉ុណ្ណឹង។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន បានយល់ថា ពួកគេអាចគ្រាន់តែជាឈ្លោះគ្នាបន្តិចបន្តួច ដែលសុំពេលវេលានៅឆ្ងាយ ពីគ្នាមួយរយៈតែប៉ុណ្ណោះ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ Aum Patcharapa បានបញ្ចេញនូវរូបថតស្និទ្ធស្នាល ជាមួយនឹងបុរសរូបសង្ហារជនជាតិកូរ៉េម្នាក់ នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ដែលហាក់បីដូចនាង កំពុងតែព្យាយាមបញ្ឃឺចិត្ត និងចង់ឲ្យសង្សារប្រច័ណ្ឌរឹតតែខ្លាំងអញ្ចឹង។

យ៉ាងណាមិញ រូបនាងនៅតែនិយាយអះអាងថា បុរសរូបសង្ហារម្នាក់នោះ គ្រាន់តែជាមិត្តភក្តិរបស់នាងតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទៀតទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload