កក្រើក​នៅ​អាមេរិក​!! ម្តាយ និង កូនប្រុស លង់​ស្នេហ៍​ងប់​ង​ល់​ជាមួយគ្នា​

6 Videos


ដេលីម៉េលរាយការណ៍ពីរដ្ឋមិកស៊ិកូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៩ ខែសីហាថា អ្នកស្រី ម៉ូនីកា ម៉ារេស អាយុ ៣៦ ឆ្នាំ បានលង់ស្នេហ៍និង បានរួមភេទជាមួយកូនប្រុសបង្កើតរបស់ខ្លូនឈ្មោះ ខេលេប ពីទ័រសាន់ អាយុ ១៩ ឆ្នាំ ក្រោយអ្នកស្រីបែកគ្នាកាលពីទើបសម្រាលកូននៅអាយុ ១៦ ឆ្នាំ រួចប្រគល់កូនទាំងនៅជាទារកឱ្យទៅអ្នកដទៃចិញ្ចឹម ។

រហូតមកដល់ឆ្នាំ ២០១៥ អ្នកទាំងពីរស្នាក់អាស្រ័យនៅទីក្រុង ខសវីស រដ្ឋញូវមិកស៊ិកូដូចគ្នា ក៏បានទំនាក់ទំនងតាមបណ្តាញសង្គមអនឡាញ (ហ្វេសប៊ុក) រហូតបានជួបមុខគ្នាជាលើកដំបូង និង បានលង់ ស្នេហ៍ងប់ងល់ជាមួយគ្នា និង យ៉ាងអាថ៌កំបាំងបំផុត ។ អ្នកស្រី ម៉ូនីកា បាននិយាយថា «ទាំងខ្ញុំ និង ខាលេប មិនបានគិតថា ជាម្តាយ និង កូនទេ គ្រាដំបូងនៃការជួបគ្នា មិនទាន់មានអ្វីនឹងគ្នាឡើយ ប៉ុន្តែក្រោយពីបានឱបគ្នា និង ថើបជញ្ជក់មាត់គ្នាមក យើងក៏មានចំណង់ផ្លូវភេទ ហើយ ខេលេប ក៏បានផ្លាស់មករស់នៅជាមួយម្តាយ ។

អ្នកស្រី ម៉ូនីកា មានកូនទាំងអស់ ៩ នាក់ រហូតដល់អ្នកជិតខាងដឹងរឿងអាថ៌កំបាំងនេះ ពួកគេមិនពេញចិត្តនឹងទង្វើបែបនេះឡើយ ទើបបានរាយការណ៍ឱ្យប៉ូលិសដឹង រួចចាប់អ្នកស្រីពីបទរួមភេទជាមួយអ្នកមានខ្សែលោហិតជាមួយគ្នា ព្រោះខុសនឹងច្បាប់របស់ប្រទេស ។ ក្រោយមក តុលាការបានបញ្ជាឱ្យអ្នកស្រី ម៉ូនីកា និង ខេលេប ចែកផ្លូវគ្នា និង ហាមទាក់ទងគ្នា ប៉ុន្តែមានអ៊ីចឹងឯណា អ្នកទាំងពីរនៅតែ មានសម្ព័ន្ធមេត្រីជាមួយគ្នា ដោយបង់ប្រាក់ធានា ៥.០០០ ដុល្លារ និង ត្រូវស្ថិតក្នុងការស៊ើបអង្កេតពីតុលាការកាលពីខែកញ្ញាឆ្នាំកន្លងទៅ ។ អ្នកស្រី ម៉ូនីកា នៅតែនិយាយច្រំដែលថា «ខ្ញុំស្រឡាញ់ ខេលេប ខ្ញុំចង់នៅជាមួយគេជារៀងរហូត ទោះតុលាការដាក់ទោសហាមជួបកូនៗ និង ត្រូវដកសិទ្ធិចិញ្ចឹមកូនទាំងអស់ក៏នាងព្រម ឱ្យតែបាននៅជាមួយ ខេលេប ។
កក្រើក​នៅ​អាមេរិក​!! ម្តាយ និង កូនប្រុស លង់​ស្នេហ៍​ងប់​ង​ល់​ជាមួយគ្នា​
ចំណែក ខេលេប ក៏ស្រឡាញ់អ្នកស្រី ម៉ូនីកា ជាម្តាយដែរ ទោះដឹងថាខុសច្បាប់ក៏ដោយ ។ អ្នកស្រីត្រូវមានទោស ១៨ ខែ ឯ ខេលេប នៅមានអាយុក្មេង តុលាការមិនបានដាក់ទោសឡើយ ប៉ុន្តែ ខេលេប តាំងចិត្តថា នឹងរង់ចាំអ្នកស្រីរហូតដល់រួចទោស នឹងបានរួមមេត្រីជាមួយគ្នាជាថ្មីទៀត ។ ទាំងនេះសុទ្ធតែជារឿងមិនយល់ស្របពីសំណាក់មិត្តភក្តិ គ្រួសារ និង អ្នកជិតខាង ។
កក្រើក​នៅ​អាមេរិក​!! ម្តាយ និង កូនប្រុស លង់​ស្នេហ៍​ងប់​ង​ល់​ជាមួយគ្នា​
ខាងអង្គការសិទ្ធិមនុស្សបានលើកឡើងថា ឱ្យអ្នកស្រី ម៉ូនីកា និង ខេលេប បន្តតស៊ូក្តីឱ្យដល់ទីបំផុត ពីព្រោះរឿងខ្សែឈាមជាមួយគ្នា រួមភេទជាមួយគ្នា គឺបណ្តាលមកពី «ហ្សែន» ឬ ហៅថា « Genetic Sexual Attraction (GSA)» មានដូចជា ឪពុកម្តាយជាមួយកូន បងជាមួយប្អូន ឬ សាច់សាលោហិត ដែលមិនធ្លាប់មានជីវិតជាមួយគ្នាពីមុន ហើយបានជួបគ្នាជាលើកដំបូង លង់ស្នេហ៍ជាមួយគ្នាទៅវិញទៅមក ៕
 សូរ្យរិទ្ធ (ដេលីញូវ) រូបភាពពី Dailymail