គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា សី ដែលជា​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​នោះទេ​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់ ក៏ដូចជា​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តរតនគិរី កំពុង​ត្រូវ​ឧកញ៉ា ធី ប្ញ​ទ្ធិ​សី ប្រើប្រាស់​កម្មករ​របស់​ខ្លួន​ឲ្យ​ចូល​កាប់រំលំ​អារច្រៀក​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ឧកញ៉ា សី និង​បក្ខពួក​មួយចំនួនទៀត គឺជា​កូនជឹង​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែល​ល្បីល្បាញ​ខាង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ ហេតុនេះ​ទើប​ឧកញ៉ា សី នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា សី នោះទេ​។

ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឧកញ៉ា សី បាន​យក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជា​ខ្នងបង្អែក​ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត​នេះ ក៏​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ឧកញ៉ា សី ផងដែរ​ទើប​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ប្រសិនបើ​គ្មាន​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ឧកញ៉ា សី ទេនោះ​គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ​រូបនេះ​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ឧកញ៉ា សី នឹងធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏ដូចជា​ព្រៃឈើ​តាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​ត្រូវ​វិនាស​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ចៀស​មិន​ផុត​ឡើយ​។

ប្រភពព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​នៅក្នុង​ស្រុក​លំផាត់ បាន​បង្ហើប​ឲ្យ​ដឹងថា​មួយ​រយៈពេល​កន្លងទៅនេះ​ឧកញ៉ា សី បាន​ប្រើប្រាស់​កម្លាំង​កម្មក​រយ៉ា​ង​ច្រើន​ចូលទៅ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ដោយ​ពុំមាន​ការទប់ស្កាត់​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ការដែល​ឧកញ៉ា សី អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម ហើយ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ លើស​នេះ​ទៅទៀត​លោក ថង សាវុន អភិបាលខេត្ត​រតនគីរី ក៏​ជាប់​សង្ស័យ​ទទួលផល​ប្រយោជន៍​ពី​ឧកញ៉ា សី ដែលជា​កូនជឹង​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ផងដែរ​ទើប​លោក ថង សាវុន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

Pic175ឧកញ៉ា ធី ប្ញទ្ធិសី  13924841_536087996576295_1401474270360686750_n 13882107_536088013242960_4875658739784536803_n