​​​សម្រេច​រុះរើ​​ភោជនីយដ្ឋាន​តាម​​មាត់​​ទឹក​​ ដែល​​អត់​គោរព​​​​កិច្ច​​សន្យា

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក​ហ៊ុយ សា​រុន អភិបាលរង​ខណ្ឌ បាន​​ចុះ​​រុះរើ​សំណង់​៤​​កន្លែងខុសច្បាប់​ ដែល​​កំពុង​បើ​ក​​ជា​​ភោជនីយដ្ឋាន​តាម​មាត់​ទឹក កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ សីហា ២០១៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ដែល​ពួក​គេ​មិន​បាន​គោរព​តាម​ការ​​សន្យា​ ជាមួយ​អាជ្ញាធរ​នា​​ពេល​កន្លង​មក ។

ប្រភព​ឱ្យ​ដឹងថា ទីតាំង​​ទាំង​៤​កន្លែងមាន​ ១-​ភោជនីយដ្ឋាន «​ទន្លេ​មាស​» (ជា​​ទីតាំង​​អត់​​ច្បាប់ ​ហើយ​ផ្គើន​ជាមួយ​អាជ្ញាធរ​ទៀត) ២-​ម្លប់​ស្វាយ​ធំ ៣-​ច​ម្លា​រលា​ភ និង​ទ​​​ន្លេ​លាភ ដែល​៤​កន្លែង​នេះ បាន​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា​ សុខចិត្ត​រុះរើ​ដោយ​ខ្លួនឯង តាំង​ពី​​​ថ្ងៃ​ទី​​២ មិថុនា ​មកម្ល៉េះ តែ​រហូត​មក​ទល់​ពេល​នេះ ពួក​គេ​មិន​បាន​ធ្វើ​តាម​ការ​សន្យា​នោះ​ទេ ។

ដូច្នេះ អាជ្ញាធរ​​បាន​ប្រើ​វិធានការ​ក្តៅ​ចុះ​រុះរើ​ដោយ​ខ្លួនឯង​តែម្តង​ ។