រសៀល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ចិន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោកស្រី ប៊ូ ជៀន​គួ ( Bu Jianguo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សម្តែង​ការ​គួរសម​និង​ជម្រាបលា ក្នុង​ឱកាស​ដែល​លោកស្រី​បញ្ចប់ បេសកកម្ម​ការទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

តាម​គម្រោង ជំនួប​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១១​សីហា ២០១៦ នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី ៕