Liverpool និង Chelsea ប៉ះ​ក្រុម​មិន​សូវ​ខ្លាំង​ នៅ​ជុំទី​២​ពាន League Cup

Liverpool នឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ Burton Albion នៅ​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ English League Cup ខណៈ​ Chelsea ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​ Premier League ដូចគ្នា​នឹង​ត្រូវ​ប៉ះ​ Bristol Rovers រឺ Bristol City។

 

Liverpool និង Chelsea ប៉ះ​ក្រុម​មិន​សូវ​ខ្លាំង​ នៅ​ជុំទី​២​ពាន League Cupពាន English League Cup ឬ EFL Cup

 

ពាន​ English League Cup ក្រោយ​ទទួល​ម្ចាស់​ឧបត្ថម្ភ​ថ្មី​មាន​ឈ្មោះ​ផ្លូវការ​ថា EFL Cup ដែល​កាល​ពី​រដូវ​កាល​មុន​គេ​ស្គាល់​ថា​ជា Capital One Cup។ Manchester City គឺជា​ក្រុម​ជើង​ឯក​ចាស់​ បន្ទាប់​ពី​បំបាក់​ Liverpool ដោយ​បាល់​ប៉េ​ណាល់​ទី​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

 

បើ​តាម​គោល​ការណ៍​ពាន​រង្វាន់​ខាង​លើ​គឺ​ក្រុម​ពី​លេខ​១ ដល់​លេខ​៧​នៅ​ Premier league នឹង​​ប្រកួត​ចាប់​ពី​ជុំ​ទី​៣​ទៅ ដូច្នេះ​ហើយ​ទើប​ Liverpool ដែល​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ហើយ Chelsea ដែល​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១០ ត្រូវ​ប្រកួត​តាំង​ពី​ជុំ​ទី២​ ហើយ​៧ក្រុម​ផ្សេង​ទៀត​ត្រូវ​ចាំ​នៅ​ជុំ​ទី​៣​។ ការ​ប្រកួត​របស់​ក្រុម​ទាំង​អស់​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​នេះ៕

 

Liverpool និង Chelsea ប៉ះ​ក្រុម​មិន​សូវ​ខ្លាំង​ នៅ​ជុំទី​២​ពាន League Cup

 

លទ្ធផល​ចាប់​ឆ្នោត​គូ​ផ្សេង​ទៀត៖

 

Liverpool និង Chelsea ប៉ះ​ក្រុម​មិន​សូវ​ខ្លាំង​ នៅ​ជុំទី​២​ពាន League Cup

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ FA