សហព័ន្ធ E-sports ​ដាក់​ពាក្យ​ស្នើ​ដល់ Pokemon Go ​កុំ​បង្ហាញ​ទីតាំង​នៅ​គុក​ទួលស្លែង

សហព័ន្ធ​កីឡា អេឡិច​ត្រូនិក​កម្ពុជា ​ (E-sports) ​បាន​សរសេរ​លិខិត​ស្នើ​មួយ​ដល់​ក្រុមហ៊ុន Pokemon Go ​កុំ​ឱ្យ​បង្ហាញ​ទី​តាំង​ចាប់​សត្វ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ដែល​ជា​កន្លែង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

 

សហព័ន្ធ E-sports ​ដាក់​ពាក្យ​ស្នើ​ដល់ Pokemon Go ​កុំ​បង្ហាញ​ទីតាំង​នៅ​គុក​ទួលស្លែង

 

ចំពោះ​មូលហេតុ​ដែល​សហព័ន្ធ E-sports ​ធ្វើ​ការ​ស្នើ​សុំ​យ៉ាង​នេះ គឺ​ដោយសារ​តែ​មើល​ឃើញ​ថា​ល្បែង​ Pokemon Go ​នេះ​ជា​ល្បែង​សប្បាយ​រីករាយ​មួយ វា​មិន​អាច​ទៅ​លេង​នៅ​កន្លែង​ដែល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ចាប់​សម្រាប់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នោះ​ទេ។ ​មួយ​វិញ​ទៀត សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ​មិន​អាច​ឱ្យ​ប្រែ​ទៅ​ជា​កន្លែង​ដើរ​ចាប់​សត្វ​បាន​ឡើយ។

 

ខាង​ក្រោម​នេះ​ជា​លិខិត​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា៖

 

សហព័ន្ធ E-sports ​ដាក់​ពាក្យ​ស្នើ​ដល់ Pokemon Go ​កុំ​បង្ហាញ​ទីតាំង​នៅ​គុក​ទួលស្លែង

 

Pokemon Go ​ជា​ហ្គេម​ថ្មី​មួយ​ដែល​ទើប​តែ​មក​ដល់​កម្ពុជា​ថ្មី​ៗ​នេះ ដោយ​ទទួល​បាន​ការ​ទាក់ទាញ​យ៉ាង​ខ្លាំង រហូត​ដល់​មាន​អ្នក​អត់​បាយ​អត់​ទឹក​ដើម្បី​តាម​ចាប់​សត្វ​ក៏​មាន។ ហ្គេម​មួយ​នេះ ​គឺ​តម្រូវ​ឱ្យ​អ្នក​លេង​ផ្ទាល់​តាម​ចាប់​សត្វ​នៅ​​តាម​ផ្លូវ ​ខណៈ​ដែល​មាន​ប្រទេស​ជា​ច្រើន​ហើយ បាន​ហាម​មិន​ឱ្យ​ហ្គេម​មួយ​នេះ​ចូល​ប្រទេស​នោះ​ទេ ព្រោះ​យល់​ឃើញ​ថា​អ្នក​លេង​ហ្គេម​នេះ​អាច​មាន​គ្រោះ​ថ្នាក់​បាន៕

 

អត្ថបទ៖ មុន្នី រម្យ