កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

បងប្អូន​​​ស្រី​​​ ៣នាក់​​​​ ​​​កំពុង​ទាញ​ចំណាប់​អារម្មណ៍​​​​​មនុស្ស​​ជា​ច្រើន​​​ជុំវិញ​ពិភព​លោក​ ​ពិសេស​កំលោះ​​ៗ​​​​​​ ដែល​បាន​​​ឃើញ​​​សម្រស់​​​នារី​កូន​ភ្លោះ​​​ទាំង​​បី​នាក់​ហើយ​ ​ពិត​ជា​​​​មិន​សរសើរ​មិន​បាន។

 

​​កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

អ្នក​ទាំង​៣ ​​​មាន​ឈ្មោះ​ Laura, Nicola និង​ Alison Crimmins ​មាន​​អាយុ​​​​២៩​ឆ្នាំ ​រស់​នៅ​ជា​មួយ​គ្នា​​​​ក្នុង​ទីក្រុង​ Dublin ប្រទេស​អៀរឡង់​ និង​​​​ធ្វើ​ការ​ជា​​​​តារា​ម៉ូដែល​​ទាំង​​៣នាក់។ អ្វី​ដែល​គួរ​​ឲ្យ​ចាប់​អារម្មណ៍​​​​​ គឺ​​​ក្រមុំ​ទាំង​៣ ​​​​​​តែង​តែ​​​​ឆ្លុះ​កញ្ចុះ​​​​​មើល​​រាង​គ្នា​​ទៅវិញ​ទៅ​មក​​​​​ ដើម្បី​ធានា​ថា​​​​​​​​ពួក​គេ​​នៅ​មាន​សម្រស់​ដូច​គ្នា​​​ រួម​ទាំង​​​​ការ​តម​អាហារ​​ ប្រើ​ផលិតផល​​រក្សា​សម្រស់ និង​​​លំហាត់​ប្រាណ​ផង។

 

ចំណែក​​​​​ ពេល​ព្រឹក​ពួក​គេ​​​រត់​ហាត់ប្រាណ​​ទាំង​អស់​គ្នា ​រួច​​​ញ៉ាំ​​បបរ​សម្រាប់​​​​​អាហារ​ពេល​ព្រឹក​​ជាមួយ​គ្នា​។ ​ពេល​​​​រសៀល​​ ​ពួកគេ​​ញ៉ាំ​កាហ្វេ និង​​អាហារ​មាន​​បន្លែ​សាឡាត់។ ​ពេល​ល្ងាច​​ញ៉ាំ​​​សាច់​មាន់​អាំង និង​ដំឡូង​ដុត​ ដូច​ៗ​គ្នា។ ​ចាប់​តាំង​ពី​​​វ័យ​​ ១៦​ឆ្នាំមក​​ ​​ពួកគេ​​បាន​ចុះ​កុង​ត្រា​​​​ជាមួយ​​ភ្នាក់​ងារ​​​​​ម៉ូដែល​ ​និង​ចាប់​ផ្ដើម​បង្ហាញ​​ខ្លួន​​តាម​កញ្ចក់​ទូរទស្សន៍​​​​ជា​តារា​ម៉ូដែល​​​​​របស់​​​ឆ្នោត​ជាតិ​អៀរឡង់ National Lottery ។

 

​​កញ្ញា​ Laura ​រម្លឹក​ថា​​​​ “​យើង​​​​ត្រូវ​​បាន​ភ្នាក់​ងារ​​ម៉ូដែល​​ព្យាយាម​ទាក់​ទង​​​​នៅ​​តាម​ផ្សារ​ទំនើប​​ជា​ច្រើន​កន្លែង​ ​កាល​​ពី​​នៅ​អាយុ​ ១០​ឆ្នាំ​​មក​ម្ល៉េះ​ ​ប៉ុន្តែ​​​យើង​​រង់ចាំ​​រហូត​​ដល់​​​អាយុ​​ ១៦​ឆ្នាំ​​សិន។ ពេល​​នេះ​​អ្នក​​ទាំង​បី​​​ ​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជី​​​​​បងប្អូន​ស្រី​​សិចស៊ី​បំផុត​​ក្នុង​​លោក​​​ និង​​មាន​អ្នក​គាំទ្រ​រាប់ពាន់​នាក់​ផងដែរ៕

 

កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

កូន​ភ្លោះស្រី​​​៣នាក់​​​ ស្រស់​ស្អាត​​និង​ដូច​​គ្នា​​បំផុត​​​ក្នុង​លោក

 

ចុចអាន៖  ចម្លែក​! ​ភូមិ​តូច​មួយ​មាន​កូនភ្លោះ ៣៩គូ គ្មាន​អ្នក​ដឹង​ថា​មក​ពី​អ្វី

ចុចអាន៖ ម្ដាយ​និង​កូនភ្លោះ៥​នាក់​​ បង្ហោះ​រូប​​​​​​​​​​ជុំ​គ្នា​​​លើក​ដំបូង​ ក្រោយ​ជម្នះ​បង្កើត​ទាំង​លំបាក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail