មួយ​ខែក្រោយមក នៅ​​​តែ​​​គ្មានព័ត៌មាន​​​ទាក់ទង​​​នឹងការ​​​ស៊ើបអង្កេតឃាតកម្ម​លោក កែម ឡី

រយៈពេល១ខែបន្ទាប់ពីលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញមក អាជ្ញាធរបានលើកឡើងតិចតួចពីការវិវឌ្ឍនៅក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ។ បុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការសម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា បានសារភាពចំពោះបទឧក្រិដ្ឋនោះ ហើយបានអះអាងថាខ្លួនបានធ្វើការសងសឹកដោយសារលោក កែម ឡី ជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង។ ប៉ុន្តែក្រុមគ្រួសារបុរសទាំងពីរនិយាយថា អ្នកទាំងពីរមិនដែលស្គាល់គ្នាទេ ដោយធ្វើឱ្យមានការសង្ស័យជា សាធារណៈថា ការបាញ់សម្លាប់នេះជាការធ្វើឃាតពាក់ព័ន្ធរឿងនយោបាយ។ ជនសង្ស័យរូបនេះដែលបានប្រាប់អត្តសញ្ញាណថា ឈ្មោះ ជួប សម្លាប់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃទី១៣ ខែកក្កដា។ ក្រុមមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ពួកគេជឿថាអ្នកផ្សេងទៀតបានបញ្ជាឱ្យមានការបាញ់សម្លាប់នេះ ប៉ុន្តែពួកគេមិននិយាយច្រើនឡើយ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំមិនមានអ្វីថ្មីទេ។ ប្រសិនបើអ្នកមានអ្វីថ្មី សូមប្រាប់ខ្ញុំផង។ មានអ្នកនៅពីក្រោយរឿងនេះ ប៉ុន្តែយើងរកពួកគេមិនទាន់ឃើញទេ”។ ថ្ងៃតែមួយដែលសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ខ្មាន់កាំភ្លើងជាប់សង្ស័យ រូបនេះដែលឈ្មោះពិតថា អឿង អាង ក៏មានការចោទប្រកាន់ជនសង្ស័យមិនចេញឈ្មោះទី២ម្នាក់ទៀតផងដែរពីបទលក់អាវុធឱ្យឃាតកររូបនេះ គឺកាំភ្លើងខ្លីម៉ាកឡុក។ កាលពីម្សិលមិញ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា លោកមិនទាំងដឹងថា មានជនសង្ស័យទី២ទេ។ លោកបាននិយាយលាយឡំជាមួយសំណើចថា”អរគុណហើយដែលប្រាប់ខ្ញុំពីរឿងនេះ។ […]

The post មួយ​ខែក្រោយមក នៅ​​​តែ​​​គ្មានព័ត៌មាន​​​ទាក់ទង​​​នឹងការ​​​ស៊ើបអង្កេតឃាតកម្ម​លោក កែម ឡី appeared first on The Cambodia Daily.