នារី​ចិន​ដ៏​ស្រស់​ស្អាត​មាន​ដងខ្លួន​ទន់​អស្ចារ្យ​គួរ​ឱ្យ​ស្ញប់ស្ញែង

Liu Teng ដែល​គេ​ដាក់​រហស្សនាម​ថា «​រាជិនី​ដងខ្លួន​ទន់​» ក្នុង​ប្រទេស​ចិន និង​ជានា​រី​មាន​ដងខ្លួន​ទន់​បំផុត​ក្នុង​ចំណោម​មនុស្ស​ផ្សេង​ទៀត​លើ​ពិភពលោក ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក Liu Teng បាន​បង្ហាញ​កម្រង​រូបថត​ពី​ទេព​កោសល្យ​ពត់​ដងខ្លួន​បត់បែន​បាន​គ្រប់​កាយវិការ​ទាំងអស់​របស់​នាង ។

រូបថត​ជា​ច្រើន​សន្លឹក​របស់ Liu Teng វ័យ​២៤​ឆ្នាំ បង្ហាញ​ពី​ភាព​រស់​រវើក​នៃ​សិល្បៈ​ពន់​ខ្លួន​ដោយ​នាង​អាច​ពត់​បាន​គ្រប់​របៀប​ទាំងអស់ ដូច​ជា​ឈរ អង្គុយ និង​ដេក ហើយ​ខណៈ​ពត់​ដងខ្លួន​ទន់​នោះ នាង​ថែម​ទាំង​ចាប់​កាន់​អ្វីមួយ​ដោយ​មិន​ញ័រញាក់​ទៀត​ផង ។ កាយវិការ​របស់​នាង​ហាក់បីដូចជា​តារា​បង្ហាញ​ម៉ូ​ដ ។

នាង Liu Teng កើត​នៅ​ឆ្នាំ​១៩៩១ ក្នុង​គ្រួសារ​ជា​តារាចម្រៀង​ល្ខោន​អូ​ប៉េ​រ៉ា នៅ​ក្រុង Huaibei ខេត្ត Anhui ប្រទេស​ចិន ។ Liu ចាប់ផ្តើម​រៀន​សិល្បៈ​នៃ​ការ​ពត់​ខ្លួន​ក្នុង​សាលា Shandong Acrobatic School នៅ​អាយុ​៨​ឆ្នាំ​។ បន្ទាប់​ពី​រៀន​យ៉ាង​យកចិត្តទុកដាក់​រយៈពេល​៤​ឆ្នាំ នាង​បាន​បង្ហាញ​ថ្វីដៃ​តាម​រយៈ​ការ​សម្តែង​នៅ​ក្នុង​ប្រទេស ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ឪពុក​ម្តាយ​របស់​នាង ។

នាង Liu Teng ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ឆ្នាំ​២០១៣ ក្រោយ​ពី​ទូរទស្សន៍​ចិន​អញ្ជើញ​ឱ្យទៅ​សម្តែង​ក្នុង​កម្មវិធី​ជា​ច្រើន រួម​ទាំង​សម្តែង​ក្នុង​រោង​មហោស្រព​ផង​ដែរ ៕