សារ៉ាយ សក្ខណា នៅ​តែ​រក្សា​តំណែង​​តួឯក

តារា​សម្ដែង​សម្បុរ​ស្រអែម សារ៉ាយ សក្ខណា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាំងពី​នាង​ត្រឡប់​មក​ពី​អាមេរិក​វិញ មាន​ផលិតករ​ជាច្រើន​បាន​ទាក់ទង​ឲ្យ​នាង​សម្ដែង​ជា​បន្ត​បន្ទាប់ តែ​ត្រូវ​នាង​បដិសេធ​ខ្លះ​ និង​ទទួល​ថត​តែ​ពីរ​រឿង​ក្នុង​​​តំណែង​ជា​​តួឯក។

 

សារ៉ាយ សក្ខណា នៅ​តែ​រក្សា​តំណែង​​តួឯក

 

“ខ្ញុំ​ទទួល​ថត​បាន​តែ​ពីរ​រឿង​ទេ អត់​ហ៊ាន​ទទួល​ច្រើន ព្រោះ​ភាគច្រើន​គេ​ហៅ​ខ្ញុំ​ថត​ តែ​រឿង​ភាគ ចឹង​ខ្ញុំ​ខ្លាច​អត់​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ថត តែ​ខ្ញុំ​ទទួល​ថត​ដែល​ដាក់​បញ្ចាំង​នៅ​កុន​តែ​ប៉ុណ្ណោះ។” ម្ដាយ Mataysia បន្ត​ថា​ រឿង​ទាំងពីរ​ដែល​នាង​ទទួល​ថត​នោះ​គឺ​បាន​បញ្ចប់​រួចរាល់​អស់​ហើយ ត្រៀម​តែ​ថ្ងៃ​ដាក់​បញ្ចាំង​នៅ​រោង​កុន។

 

ក្នុង​ចំណោម​រឿង​ទាំងពីរ​ដែល សារ៉ាយ សក្ខណា សម្ដែង​នាង​នៅ​តែ​អាច​រក្សា​បាន​តំណែង​តួឯក​ដដែល​ក្នុង​នោះ​មាន​រឿង “ក្រមុំ​កូន​មួយ” និង “ជួយ​អូន​ផង” តែ​នៅ​មាន​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​មួយ​ទៀត​នាង​បាន​សម្ដែង​មួយ​ឈុត​ដែរ។ នេះ​បើ​តាម​សាមី​ខ្លួន។

 

សក្ខណា បាន​បញ្ជាក់​មូលហេតុ​មួយ​ទៀត​ដែល​ធ្វើឲ្យ​នាង​រអា​មិន​ទទួល​ថត​រឿង​ភាគ ព្រោះ​តែ​ជាប់​រវល់​ក្នុង​ការ​រៀបចំ​បើក​សម្ពោធ​គ្លីនិក​ថ្មី​ដែល​ជា​របស់​នាង និង​ស្វាមី​ផ្ទាល់។ “ខ្ញុំ​ពិតជា​អរ​គុណ​បង​ពួក​បង​ៗ​អ្នក​ដឹកនាំ និង​ផលិតករ​ដែល​តែង​តែ​បាន​ជ្រើសរើស​នាង​នាង​ខ្ញុំ​ឲ្យ​សម្ដែង​ក្នុង​រឿង​ពួក​គាត់ បើ​ទោះ​ជា​ខ្ញុំ​មាន​ប្ដី និង​កូន​ក៏​ដោយ”៕

 

អត្ថបទ៖ទ្រី រ៉ាវី