ក្រុម​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ប្រឈម​នឹង​ការ​បញ្ជូនទៅ​ជំរំ​លុត​ដំ ប្រសិនបើ​ដ​ណ្តើ​មេដាយមាស​មិន​គ្រប់​ចំនួន​កំណត់​

យោងតាមវេបសាយ Dailystar កាលពីថ្ងៃពុធទី ១០ សីហា មេដឹកនាំផ្តាច់ការរូបនេះបានចោទសួរទៅមន្ត្រីជំនិតរបស់គាត់ថាតើគួរយកមេដាយប៉ុន្មានគ្រឿង។

នៅពេលគីមជុងអ៊ុនស្តាប់ឮការឆ្លើយតបថា ១៥ គ្រឿង មាស ៣ ប្រាក់ ៦ សំរឹទ្ធិ ៦ មេដឹកនាំផ្តាច់ការរូបនេះស្រាប់តែផ្ទុះកំហឹង និងទាមទារឱ្យអត្តពលិករបស់គាត់យកមេដាយមាសឱ្យបានយ៉ាងតិច ៥ គ្រឿង បើមិនដូច្នោះទេប្រឈមនឹងការបញ្ជូនទៅជំរំលុតដំជាមិនខាន។

ប៉ុន្តែកាលពីយប់ថ្ងៃអង្គារ អ្នកលើកអាល់ទែរកំពូលរបស់កូរ៉េខាងជើង Kim Myong Hyok បានធ្វើឱ្យគីម ជុងអ៊ុនរបូតមេដាយមាសមួយទៀតបាត់ទៅហើយដោយដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។

មកទល់ឥឡូវនេះ កូរ៉េខាងជើងមិនទាន់ឈ្នះមេដាយមាសមួយនៅឡើយទេ គឺបានត្រឹមប្រាក់ ២ គ្រឿងក្នុងវិញ្ញាសាលើកទម្ងន់ (អាល់ទែរ)។ ដូច្នេះសម្ពាធកំពុងកើតមានខ្លាំងណាស់ក្នុងចំណោមអត្តពលិកកូរ៉េខាងជើង។

ហើយកាលពីថ្ងៃចន្ទ នៅពេលអ្នកលើកអាល់ទែរកូរ៉េខាងជើង Om Yun-chol បរាជ័យក្នុងការដណ្តើមមេដាយមាស មន្ត្រីជាន់ខ្ពស់ដែលមើលទៅខឹងចង់ស្លឈាម Choe Ryong-hae បានដើរចេញពីទីលានប្រកួត Riocentro-Pavilion 2 តែម្តង។

ទន្ទឹមនោះ Yun-chol ខូចចិត្តលួងមិនបាត់ទេ។

គេបារម្ភថា អត្តពលិកទាំងអស់នឹងត្រូវបញ្ជូនទៅតំបន់រ៉ែធ្យូងថ្ម Aoji ក្នុងខេត្ត Hamgyong ខាងជើង ជាតំបន់ដែលល្បីថាជាជម្រុកនៃមណ្ឌលលុតដំ។

ក្រោយពីប្រកួត World Cup ២០១០ គ្រូបង្វឹកជម្រើសជាតិលោក Kim Jong-hun ត្រូវគេជឿថាបានបញ្ជូនទៅជំរំនេះដោយសារក្រុមជម្រើសជាតិលេងអន់ពេក៕

ប្រភព៖ khmeread


Related Posts