Ozil ​ចង់​ត្រឡប់​ទៅ​ Real Madrid​ វិញ​ ​បើ​មាន​ឱកាស

Mesut Ozil ​​​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​ពិចារណា​​ ចង់​វិល​ត្រឡប់​ទៅ​ក្លឹប​ចាស់​របស់​ខ្លួន​ Real Madrid វិញ បើ​ក្លឹប​ស្ដេច​ស​ផ្ដល់​ឱកាស​ដល់​រូប​គេ។

 

Ozil ​ចង់​ត្រឡប់​ទៅ​ Real Madrid​ វិញ​ ​បើ​មាន​ឱកាស

Mesut Ozil ​​​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal

 

សារព័ត៌មាន​​អាល្លឺម៉ង់​ Sport Bild បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើង​ធំ​​ កំពុង​ព្យាយាម​លួងលោម​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ ឲ្យ​​ត​​កុងត្រា​ថ្មី​ ខណៈ​ដែល​ចុង​ត្រា​​ចាស់​របស់​គេ នឹង​ចប់​នៅ​ឆ្នាំ​២០១៨។

 

ប៉ុន្តែ​សេចក្ដីរាយការណ៍​ដដែល​បន្ថែម​​ថា​​ Ozil ​នឹង​មិន​នៅ​កីឡដ្ឋាន​ Emirates ​ជាមួយ​ក្លឹប​ Arsenal រហូត​ទេ បើ​ក្លឹប​ពុំ​មាន​គោលការណ៍​ចង់​ឈ្នះ​ពាន​រង្វាន់​ធំៗ​ច្បាស់​លាស់ ព្រោះ​​កីឡាករ​វ័យ​​២៧​ឆ្នាំ​រូប​នេះ ចង់​ឈ្នះ​ពាន​រង្វាន់​ធំៗ​ក្នុង​អាជីព​របស់​គេ។ ដូច្នេះ​ Ozil ​​ចង់​ពិចារណា​​លើ​លក្ខខ័ណ្ឌ​​ថ្មី​របស់​ក្លឹប​ ដែល​ផ្ដល់​ឲ្យ ឬ​អាច​នឹង​​វិល​ទៅ​ Real វិញ បើ​អ្នកចាត់ការ​ Zinedine Zidane ​ផ្ដល់​ឱកាស​ឲ្យ​ ​ខណៈ​ដែល​ក្លឹប​ស្ដេច​ស ​តែង​តែ​ស្ថិត​នៅ​ក្នុង​បេះដូង​​របស់​គេ​ជា​និច្ច៕

 

Ozil ​ចង់​ត្រឡប់​ទៅ​ Real Madrid​ វិញ​ ​បើ​មាន​ឱកាស

 

Ozil ​ចង់​ត្រឡប់​ទៅ​ Real Madrid​ វិញ​ ​បើ​មាន​ឱកាស

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal