កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រ​វាល​នៅ​ហ្វីលីពីន​រង​ការ​គំរាម​ពី​ពួក​រដ្ឋ​អ៊ីស្លាម

មន្ត្រីទេសចរណ៍ហ្វីលីពីនកាលពីថ្ងៃម្សិលមិញបាននិយាយថា ការគំរាមកំហែងដាក់គ្រាប់បែកបំផ្ទុះពីសំណាក់ក្រុមមានទំនាក់ទំនងជាមួយពួករដ្ឋអ៊ីស្លាមទៅលើកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលគឺជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែ អះអាងថាប្រទេសនេះត្រៀមខ្លួនសម្រាប់រៀបចំកម្មវិធីនេះនៅឆ្នាំក្រោយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បណ្ដាញសង្គមស្និទ្ធនឹងពួករដ្ឋអ៊ីស្លាមដែលស្ថិតក្រោមការតាមដានពីសំណាក់ក្រុមចារកម្មនោះបង្ហាញនូវវីដេអូមួយ ដែលនិយាយពីរបៀបដាក់គ្រាប់បែកទៅលើកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឬកម្មវិធីប្រកួតសម្រស់ដែលគ្រោងរៀបចំធ្វើឡើងនៅទីក្រុងម៉ានីលនៅខែមករាឆ្នាំ២០១៧។

កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រ​វាល​នៅ​ហ្វីលីពីន​រង​ការ​គំរាម​ពី​ពួក​រដ្ឋ​អ៊ីស្លាម

វីដេអូនោះដែលត្រូវបានបង្ហោះកាលពីថ្ងៃចន្ទកន្លងមកបានបង្ហាញពីរបៀបដែលគេបង្កើតខ្សែក្រវ៉ាត់ផ្ទុះ សម្រាប់ប្រតិបត្តិការអត្តឃាត។

យោងតាម AFP មន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកបញ្ហានេះគឺជាការគំរាមកំហែងធ្ងន់ធ្ងរ បន្ទាប់ពីក្រសួងនេះបានប្រកាសកាលពីខែមុនថា ខ្លួនបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតសម្រស់នៅឆ្នាំ២០១៧។

ក្រសួងនេះបានរំលឹកឡើងវិញពីភាពជោគជ័យរបស់ប្រទេសនេះក្នុងការរៀបចំទទួលសម្ដេច ប៉ាប ហ្វ្រង់ស៊ីស កាលពីឆ្នាំមុន ព្រមទាំងកិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោកសម្រាប់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបង្ហាញថាហ្វីលីពីនបានត្រៀមខ្លួនរួចរាល់សម្រាប់កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក។

AFP បានដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិសហ្វីលីពីន លោក Dionardo Carlos ដែលបាននិយាយថាការគំរាមកំហែងនោះ នឹងសំដៅទៅរកក្រុមចារកម្មដែលត្រូវបានចាត់តាំងសម្រាប់ការពារពិធីនោះ។

ក្រុមឧទ្ទាមមូស្លីមហ្វីលីពីននៅភាគខាងត្បូងប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្មីៗនេះ បានប្ដេជ្ញាដើរតាមក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែក្រុមមន្ត្រីសន្តិសុខនិងអ្នកវិភាគនិយាយថា ពួកឧទ្ទាមផ្ដោតខ្លាំងទៅលើការរកលុយតាមរយៈការចាប់ជំរិត ច្រើនជាងការផ្សព្វផ្សាយមនោគមវិជ្ជា៕

ប្រភព ៖vodhotnews

  • កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រ​វាល​នៅ​ហ្វីលីពីន​រង​ការ​គំរាម​ពី​ពួក​រដ្ឋ​អ៊ីស្លាម已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: