អត្រាកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីធ្លាក់ចុះនៅឆ្នាំ​២០១៦

អត្រាកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីធ្លាក់ចុះនៅឆ្នាំ​២០១៦
(រូបភាពពី Reuters)

ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីបានព្យាករថាអត្រាកំណើតសេដ្ឋកិច្ចជាតិនៅក្នុងឆ្នាំ២០១៦នេះ នឹងមានការធ្លាក់ចុះក្នុងរង្វង់១ទៅ៣%។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី លោក Loh Khum Yean ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្លាក់ចុះអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួននេះ គឺជាការជះឥទ្ធិពលពីការចុះខ្សោយនៃសេដ្ឋកិច្ចពិភពលោកក្រោយពេលអង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបកាលពីខែមិថុនា ហើយរួមផ្សំនិងទស្សនវិស័យរបស់អត្រា កំណើនសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ផង។ នេះបើតាមសារព័ត៌មាន Channel News Asia។

លោក Loh ក៏បានលើកឡើងពីហានិភ័យនៃដំណើរការមិនប្រក្រតីនៃបញ្ហាបំណុលនៅក្នុងប្រទេសចិននិងការរៀបចំសេដ្ឋកិច្ចឡើងវិញ ជួបការលំបាកដោយសារលក្ខខណ្ឌហិរញ្ញវត្ថុ។ លោកបន្តថា បើអត្រាកំណើតសេដ្ឋកិច្ចរបស់ចិនយឺតនោះ នឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងឡើង។ គេប៉ាន់ប្រមាណថា អត្រាកំណើតសេដ្ឋកិច្ចរបស់ចិននឹងធ្លាក់ចុះជាងឆ្នាំ២០១៥ ដែលកាលពីឆ្នាំ២០១៥អត្រាកំណើត៦,៩%៕

ប្រភព៖ VOD

  • អត្រាកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីធ្លាក់ចុះនៅឆ្នាំ​២០១៦已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:កំសាន្ត
Tags: