ក្រសួង​ទេសចរណ៍​​ស្នើ​​​កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​សេវាកម្ម​នានា​ នៅ​ថ្ងៃ​​​ប្រលង​បាក់ឌុប

ក្រសួង​ទេសចរណ៍​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី០៩ ខែ​សីហា ​​ដោយ​អំពាវនាវ​ដល់ម្ចាស់​​​សេវាកម្ម​ អាជីវកម្ម​ទេសចរណ៍​ទាំង​អស់​កុំ​តម្លើង​ថ្ងៃ​ ក្នុង​រយៈ​ពេល​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ នៅ​​ថ្ងៃ​ទី២២ និង​ថ្ងៃ​ទី២៣ ខែ​សីហា​ខាង​មុខ​។

 

ក្រសួង​ទេសចរណ៍​​ស្នើ​​​កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​សេវាកម្ម​នានា​ នៅ​ថ្ងៃ​​​ប្រលង​បាក់ឌុប

 

ក្នុង​ខ្លឹម​សារ​​នៃ​សេចក្ដី​ជូន​ដំណឹង​លេខ ២៩៦ បាន​​​រៀប​រាប់​ថា នា​ថ្ងៃ ​​២២ និង​ ២៣ សីហា​ខាង​មុខ​នេះ ​សិស្សានុសិស្ស​ត្រូវ​ប្ដូរ​ទី​តាំង​​​​​ទៅ​​ស្នាក់​នៅ​តាម​​ទី​រួម​ខេត្ត​ ដើម្បី​ចូល​រួម​ប្រលង​បាក់​ឌុប។ ដូច​នេះ​ ក្រសួង​ បាន​អំពាវនាវ​​ ដល់​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅ​រាជ​ធានី ខេត្ត ទាំង​អស់​កុំ​ឡើង​ថ្លៃ និង​ចូល​រួម​សហការ​​​អនុវត្ត​តាម​​សេចក្ដី​ជូន​ដំណឹង​​​​នោះ៕

 

ក្រសួង​ទេសចរណ៍​​ស្នើ​​​កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​សេវាកម្ម​នានា​ នៅ​ថ្ងៃ​​​ប្រលង​បាក់ឌុប

ចុចអាន៖ អ្នក​ប្រលង​បាក់​ឌុប​ អាច​រក​វិញ្ញាសា​ត្រៀម​ងាយ​ៗ តាម​អនឡាញ

 

អត្ថបទ៖ មាន រតនា​​​​​​​​​