ថ្នាំថ្មី​ដ៏អស្ចារ្យ​ព្យាបាល​មហារីកសួត

ពួកអ្នកវិទ្យាសាស្ត្របានរកឃើញថ្នាំថ្មី១ប្រភេទ ព្យាបាលជំងឺមហារីកសួត អាចជួយអ្នកជំងឺបង្កើនទ្វេដងលទ្ធភាពនៅរស់របស់ខ្លួន ។

មហារីកសួតជាប្រភេទមហារីកគ្រោះថ្នាក់បំផុត សម្លាប់មនុស្សជិត ១,៦ លាននាក់ លើពិភពលោកក្នុង១ឆ្នាំៗ ។ ជំងឺនេះពិបាកព្យាបាលណាស់ ព្រោះវាច្រើនត្រូវបានរកឃើញយឺត ហើយចំពោះអ្នកជក់បារីជាច្រើន នោះការវះកាត់មិនសមស្របដើម្បីដំណើរការ ។ សមាគមមហារីកអាមេរិក ទើបនឹងប្រកាសលទ្ធផលស្រាវជ្រាវលើមនុស្ស ៥៨២ នាក់ បង្ហាញថា ឆ្នាំ Nivolumab មានលទ្ធភាពទប់ស្កាត់កោសិកាមហារីក បង្កប់ក្នុងសរីរាង្គអ្នកជំងឺ ។

ធម្មតា ប្រព័ន្ធអង្គបដិបក្ខមានភារកិច្ចទប់ទល់ និងការពារសរីរាង្គ ប្រឆាំងឆ្លងមេរោគ, ប្រសិនជួបហេតុការណ៍ វានឹងវាយប្រហារបណ្តាផ្នែកក្នុងសរីរាង្គ ដូចជាកោសិកាមហារីក ។ ប៉ុន្តែ ដុំគីសមានលទ្ធភាពនៅរស់ គឺអាស្រ័យដោយវាផលិតប្រូតេអ៊ីន១ប្រភេទ មានឈ្មោះ PD-L1, ប្រូតេអ៊ីននេះអាចរំលត់គ្រប់ផ្នែករបស់ប្រព័ន្ធអង្គបដិបក្ខកំពុងប្រឹងវាយប្រហារ ។ Nivolumab ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឱសថអាចទប់ស្កាត់មុខងាររំលត់ប្រព័ន្ធអង្គបដិបក្ខរបស់កោសិកាមហារីក ដូច្នេះ ជួយសរីរាង្គបន្តសកម្មភាពវាយប្រហារដុំគីស ។

ការស្រាវជ្រាវជាច្រើនត្រូវបានដំណើរការលើសរីរាង្គអ្នកជំងឺមហារីកធ្ងន់ និងអ្នកបានប្រឹងប្រែងសាកវិធីព្យាបាលផ្សេងៗនៅអឺរ៉ុប និងអាមេរិក ។ លទ្ធផលបង្ហាញថា អ្នកកំពុងព្យាបាលធម្មតា នៅរស់បន្ថែមបានតែប្រមាណ ៩,៤ ខែ, ក្នុងពេលអ្នកប្រើ Nivolumab រស់នៅមធ្យមបាន ១២,២ ខែ ។ អ្នកជំងឺមួយចំនួន នៅរស់បានយូរជាងដល់ទៅ ១៩,៤ ខែ ។

បណ្ឌិត Martin Forster នៅវិទ្យាស្ថានមហារីកនៃសាកលវិទ្យាល័យ London (អង់គ្លេស) ឲ្យដឹងថា ថ្នាំនេះនឹងនាំមកនូវការប្រែប្រួលថ្មី ក្នុងការព្យាបាលជំងឺមហារីកសួត ។ ពួកអ្នកវិទ្យាសាស្ត្រសង្ឃឹមថា វាក៏នឹងពង្រីកប្រសិទ្ធភាពនៅជំងឺមហារីកផ្សេងៗទៀត បច្ចុប្បន្ន Nivolumab ត្រូវបានអនុម័តជាថ្នាំព្យាបាលពិសេស សម្រាប់ដុំគីសកំណាចនៅអាមេរិក ៕


ថ្នាំថ្មី​ដ៏អស្ចារ្យ​ព្យាបាល​មហារីកសួត

ទទួលទានដំណេក​ច្រើនពេក ឬ​តិចពេក អាច​បង្ក​ហានិភ័យ​ស្ត្រូ​កនៅ​អ្នកជំងឺ​លើសឈាម​

ថ្នាំថ្មី​ដ៏អស្ចារ្យ​ព្យាបាល​មហារីកសួត

ការ​បរិភោគ​តាម​របប​អាហារ​អាច​ទទួល​បាន​ផល​អាស្រ័យ​តាម​ហ្សែន​របស់​មនុស្ស